លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា​នឹង​ពន្យារ​ពេល​​ជា​លើក​ចុង​ក្រោយ​បំផុត​ចំពោះ​កាលបរិច្ឆេទ​លើកលែង​ការ​ដាក់ទណ្ឌកម្ម​ចំពោះ​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់
2018-01-13 15:26:17  cri  Web Editor:Wang

ថ្ងៃទី​១២​ខែ​មករា​ ​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​បញ្ជាក់​ថា​នឹង​ពន្យារ​ពេល​ជា​លើក​ចុង​ក្រោយ​បំផុត​ចំពោះ​កាលបរិច្ឆេទ​លើកលែង​ការ​ដាក់ទណ្ឌកម្ម​ចំពោះ​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់​  ហើយ​លោក​ក៏​នឹង​មិន​បញ្ជាក់​ថា​អ៊ីរ៉ង់​បាន​អនុវត្ត​តាម​ពាក្យ​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​ស្តីពី​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់​ឬអត់​នោះ​ទេ​។

លោក​ត្រាំ​ថ្លែង​ថា​ ​កិច្ច​ព្រមព្រៀង​ស្តីពី​បញ្ហា​នុយគ្លែអ៊ែរ​អីរ៉ង់​មាន​កង្វះខាត​ដ៏​ធ្ងន់ធ្រ​ ដូច្នេះ​លោក​សំណូម​ពរ​ឲ្យ​រដ្ឋសភា​អាមេរិក​និង​ប្រទេស​អឺរ៉ុប​ឯកភាព​ក្នុងការ​ធ្វើ​វិសោធនកម្ម​​កិច្ច​ព្រមព្រៀង​នេះ​ដោយ​បន្ថែម​ខ្លឹមសារ​ស្តីពី​ដាក់​កំហិត​ចំពោះ​គម្រោង​​មីស៊ីល​របស់​អ៊ីរ៉ង់​ជាដើម​។​ បើ​សិនជា​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដូច​ការ​រំពឹងទុក​របស់​​អាមេរិក​ ​នោះ​អាមេរិក​នឹង​ដក​ខ្ឡួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ភ្លាម។

 ជា​ការ​ឆ្លើយតប​ ​លោក​ហ្សារីហ្វ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ថា​ គ្មាន​ការចរចា​ឡើងវិញ​អំពី​កិច្ច​ព្រមព្រៀង​ស្តីពី​បញ្ហា​នុយគ្លែរ​អ៊ីរ៉ង់​នោះ ឡើយ​ ​​អាមេរិក​គួរតែ​អនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ពាក្យ​សន្យារបស់​ខ្លួន​ដែល​បាន​ថ្លែង​ក្នុង​កិច្ចព្រមព្រៀង​ឲ្យ​ដូច​អ៊ីរ់ង់​អ៊ីចឹង​ដែរ​៕

 

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ