រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​អះអាងថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ក្រៅ​ពី​ក្រប​ខ័ណ្ឌ​នៃ​​កិច្ចព្រម​ព្រៀង​ស្តីពីបញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់
2018-01-13 15:31:08  cri  Web Editor:Zhai

​​​​ថ្ងៃទី ១១ ខែមករា លោក​Steven Terner Mnuchin​ រដ្ឋមន្រ្តី​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិកនឹង​ដាក់​ទណ្ឌកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ក្រៅ​ពី​ក្រប​ខ័ណ្ឌ​នៃ​កិច្ចព្រម​ព្រៀង​ស្តីពីបញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ ។

ក្នុង​សន្និសីទ​កាសែត​ដែល���រៀបចំ​ធ្វើ​នៅ​​ថ្ងៃ​ដដែល លោក​ Mnuchin​ បាន​ថ្លែង​​ឲ្យ​ដឹង​ថា អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ទៅលើ​អ៊ីរ៉ង់​រួច​ហើយ​ នៅ​ពេល​អនាគត​នឹង​ដាក់​ចេញ​វិធានការ​កាន់​តែ​ច្រើន​សម្រាប់​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដោយសារ​​ថា​អ៊ីរ៉ង់​រំលោភ​សិទ្ធិ​មនុស្ស​ ។ លោក​ថ្លែង​ទៀត​ថា ​​គោលជំហរ​របស់​សហរដ្ឋអាមេរិក​ចំពោះ​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ច្បាស់​លាស់​ណាស់​ ពោលគឺ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​បញ្ហា​នុយគ្លេអ៊ែរ​អ៊ីរ៉ង់គឺ​​មិន​អាច​ធ្វើ​​ការ​ដាក់​កំហិត​ដល់​ប្រទេស​អ៊ីរ៉ង់​ដែល​ធ្វើ​សកម្មភាព​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទិក​នោះ​ទេ ហេតុ​ដូច្នេះ​ ត្រូវ​តែ​ធ្វើ​វិសោធកម្ម​​កិច្ចព្រម​ព្រៀង​នេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ