ដល់​ឆ្នាំ ២០២០ ប្រទេសចិន​នឹង​បង្កើតបាន​ជា​មូលដ្ឋាន​នូវ​​ប្រព័ន្ធ​សេវា​ធ្វើ​ដំណើរ​ដោយ​​ងាយ​ស្រួលទាំង​លើ​វិស័យ​​​គមនាគមន៍​និង​ដឹក​ជញ្ជូន
2018-01-12 15:27:54  cri  Web Editor:Zhai

​​​​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​គមនាគមន៍​និង​ដឹក​ជញ្ជូន​ចិន រួមសហការ​​ជា​មួយ​នាយកដ្ឋាន​ផ្លូវ​ដែក​ជាតិ​ និង​នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​​​ចិន​ជា​ដើម​បោះ​ពុម្ព​ផ្សាយ​"មតិ​យោបល់​អនុវត្ត​ស្តីពី​ការ​ពង្រឹង​និង​កែ​លម្អ​​ថែម​ទៀត​នូវ​​សេវា​​ធ្វើ​ដំណើរ​សម្រាប់​​មនុស្សវ័យ​ចំណាស់និង​ជនពិការ​" ។ មតិ​យោបល់​នេះ​បាន​កំណត់​​ច្បាស់លាស់​​នូវ​កម្មវិធី​ប្រតិបត្តិ​​ស្តីពី​ការ​ជំរុញសេវា​​ធ្វើ​ដំណើរ​ដោយ​ងាយ​ស្រួល​ទាំង​លើ​វិស័យ​គមនាគមន៍​និង​ដឹក​ជញ្ជូន​នៅ​ឆ្នាំ ២០៣៥ ។

រហូត​ដល់​ឆ្នាំ ២០២០ ប្រព័ន្ធ​សេវា​​ធ្វើ​ដំណើរ​ដោយ​ងាយ​ស្រួល​ទាំង​លើ​វិស័យ​​គមនាគមន៍​និង​ដឹក​ជញ្ជូននឹង​​ត្រូវ​បង្កើត​ឡើង​ជា​មូលដ្ឋាន ។ ដល់​ឆ្នាំ ២០៣៥ ប្រព័ន្ធ​សេវា​​ធ្វើ​ដំណើរ​ដោយ​ងាយ​ស្រួលទាំង​លើ​វិស័យ​គមនាគមន៍​និង​ដឹក​ជញ្ជូនប្រកប​ដោយ​ភាព​​ពេញ​លេញ​នឹង​ត្រូវ​កសាង​រួចរាល់​​ ដែលអាច​បំពេញ​តម្រូវការជា​មូលដ្ឋានសម្រាប់​ការ​ធ្វើ​ដំណើរ​​​របស់​មនុស្ស​វ័យ​ចំណាស់​និង​ជន​ពិការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ