ប្រទេស​ចិន​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ផ្តល់​ជំនួយ​​មនុស្សធម៌ដល់​តំបន់​រងគ្រោះ​នៅ​ប្រទេស​នេប៉ាល់
2018-01-12 17:30:08  cri  Web Editor:Liu

    ថ្ងៃទី១១​ ខែមករា ​ឯក​អគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​នេប៉ាល់​និង​លោក​RenaudMeyer​​ប្រធាន​ការិយាល័យ​​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​នេប៉ាល់​បាន​ចុះ​ហត្ថលេខា​ស្តីពី​ការ​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​នៅ​ទីក្រុង​កាត្មាន់ឌូ​ ដើម្បី​ផ្តល់​សម្ភារៈជួយសង្គ្រោះ​ផ្នែក​មនុស្សធម៌​ដល់​តំបន់​រង​គ្រោះ​នៅ​នេប៉ាល់។

គួរ​រំលឹកថា​ ​កាលពី​ខែសីហា ​ឆ្នាំ​២០១៧​ ​តំបន់វាល​ទំនាប​​Teraiភាគខាង​ត្បូង​នេប៉ាល់​បាន​រងគ្រោះ​ដោយ​សារព្យុះ​ភ្លៀង​តំបន់​ចំនួន​៣៥​បាន​​រងគ្រោះទឹកជំនន់​ ចំនួន​​មនុស្ស​រងគ្រោះ​ប្រហែល​១លាន​៧សែននាក់៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ