លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ជា​មួយ​ប្រធានាធិបតី​បារាំង
2018-01-09 15:02:47  cri  Web Editor:Zheng

     ថ្ងៃ​ទី​៨​ខែ​មករា នៅ​សណ្ឋាគារ​រដ្ឋ​Diaoyutaiក្រុង​ប៉េកាំង លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ម៉ាក្រុង​ប្រធានាធិបតី​បារាំងដែល​អញ្ជើញ​ទៅ​បំ​ពេ​ញ​ទស្សនកិច្ចផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន។លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា ក្នុង​យុគសម័យ​ថ្មី ប្រទេស​ទាំង​ពីរ​ចិន​និង​បារាំង​នឹង​បន្ត​ប្រកាន់​ខ្ជាប់​ស្មារតី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិ​សាស្រ្ត ប្រកាន់​ខ្ជាប់ការ​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ ដើម្បី​ជំរុញ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​បារាំង​បោះ​ជំហាន​ទៅ​កាន់​អនាគត​ដែល​មាន​ភាព​កាន់​តែ​ល្អ​បវរ។

      ជា​ការ​ឆ្លើយ​តប លោកម៉ាក្រុង​បាន​ថ្លែង​ថា ខ្ញុំ​រីក​រាយ​ឆ្លង​តាម​រយៈដំណើរ​ទស្សន​កិច្ចលើក​នេះ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់ជា​មួយ​លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​អំពី​ទំនាក់​ទំនង​រវាង​បារាំង​និង​ចិន​និង​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​អន្តរជាតិ​សំខាន់ៗ ដើម្បី​បង្កើន​ការ​កសាង​ទំនុក​ចិត្ត​លើ​គ្នា និង​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​រវាង​បារាំង​និង​ចិន​ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិនផង​ដែរ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ