សមាគមអាស៊ានអបអរសាទរខួបទី ៥០ របស់ខ្លួន
2017-12-28 16:43:36  cri  Web Editor:Guo

     

     ថ្ងៃទី ៨​ ខែ​សីហា ឆ្នាំ ២០១៧ គឺ​ជា​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍​ទី ៥០​នៃ​ការ​បង្កើត​សមាគម​អាស៊ាន ។ នៅ​ថ្ងៃ​ដដែល ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បាន​ធ្វើ​ពិធី​អបអរសាទរ​ខួប​ទី​៥០​នៃ​សមាគម​អាស៊ាន​នៅ​ក្រុង​ម៉ានីល​រដ្ឋធានី​ប្រទេស​ហ្វីលីពីន​ដែល​ជា​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន​របស់​អាស៊ាន ព្រម​ទាំង​បាន​ចេញ​​សេចកី្ត​ប្រកាស​​ថា ខួប​ទី ៥០​នៃ​ការ​បង្កើត​សមាគម​អាស៊ាន​គឺ​ជា​ខណៈ​ពេល​ដែល​ប្រកប​ដោយ​លក្ខណៈ​ប្រវតិ្តសាស្ត្រ​ដែល​បាន​​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ជោគជ័យ​នៃ​ការ​បង្កើត​សហគមន៍​​អាស៊ាន ។ យើង​ជឿ​ជាក់​ថា ក្នុង​ឋានៈ​ជា​សហគមន៍​​មួយ ​យើង​មាន​សមត្ថភាព​ទប់​ទល់​នឹង​ការ​សាក​ល្បង​និង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​អនាគត​ដោយ​លើ​មូលដ្ឋាន​​នៃ​សមិទ្ធផល​កន្លង​ទៅ​ ។ ៥០ ឆ្នាំ​កន្លង​ទៅ​នេះ អាស៊ាន​បាន​រីក​ចម្រើន​និង​ខ្លាំង​ក្លា​ឥត​ឈប់ឈរ បច្ចុប្បន្ន​នេះ​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​៦៤០ លាន​នាក់ ទំហំ​សេដ្ឋកិច្ច​ជិត​ដល់​ ២,៦ ទ្រីលាន​ដុល្លារ​អាមេរិក ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ