ឥណ្ឌូនេស៊ីរំលាយចោលជាផ្លូវការនូវអង្គការរណសិរ្សរំដោះអ៊ីស្លាម
2017-12-28 16:41:19  cri  Web Editor:Guo

     

    ថ្ងៃទី ១៩ ខែ​កក្កដា តាម​អនុក្រឹត្យ​ដែល​​លោក Joko ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​ចុះ​ហត្ថលេខា ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្រកាស​រំលាយ​ចោល​ឋានៈ​ផ្លូវ​ច្បាប់​របស់​អង្គការ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ ។ នៅ​ថ្ងៃ​ដដែល លោក Wiranto រដ្ឋមន្ត្រី​ក្រសួង​នយោបាយ​ ច្បាប់ សនិ្តសុខ​និង​រៀបចំ​ផែនការ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ថា សកម្មភាព​របស់​អង្គការ​មួយ​នេះ​បាន​បង្ក​ការ​ប៉ះទង្គិច​ក្នុង​សង្គម ​ការ​គំរាម​កំហែង​ដល់​សនិ្តសុខ​សង្គម​ សណ្តាប់​ធ្នាប់​សាធារណៈ​និង​ការ​បង្រួប​បង្រួម​ជាតិ ម្យ៉ាង​វិញ​ទៀត​ អង្គការ​នេះ​បាន​ល្មើស​និង​គោលការណ៍​បង្កើត​រដ្ឋ​ឥណ្ឌូនេស៊ី​ក៏​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ ។ តាម​ដំណឹង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​ឲ្យ​ដឹង​ថា អង្គការ​រណសិរ្ស​រំដោះ​អ៊ីស្លាម​នេះ​ប៉ុនប៉ង់​បង្កើត​រដ្ឋ  Khalifah ដែល​ជា​គ្រប់​គ្រង​ដោយ​សាសនា​អ៊ីស្លាម ខណៈ​​អ្នក​គាំទ្រ​ដល់​អង្គការ​នេះ​មាន​ចំនួន​ជិត​ ២ លាននាក់ ។ ទោះ​បី​យ៉ាង​នេះ​ក្តី សមាគម​សាសនា​អ៊ីស្លាម​ភាគ​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បង្ហាញ​អាកប្បកិរិយា​គាំទ្រ​សេចកី្ត​សម្រេច​របស់​រដ្ឋាភិបាល ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ