កូនប្រុសស្រី​របស់​លោក​លីក្វាងយូអតីតទីប្រឹក្សា​រដ្ឋ​របស់​ប្រទេស​សិង្ហបុរី​ប្រកាស​ជា​សាធារណៈនូវ​ទំនាស់​ក្នុង​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​សង្គម​សង្ហបុរី​មាន​ការ​ភ្ញាក់​ផ្អើរយ៉ាង​ខ្លាំង
2017-12-28 16:43:35  cri  Web Editor:Zheng

   

    ថ្ងៃ​ទី​១៤​ខែ​មិថុនាឆ្នាំ​២០១៧ លោក​ស្រី​Lee Wei Lingនិង​លោកLee Hsien Yangដែល​ជា​កូន​ស្រី​និង​កូន​ប្រុស​ទី​២​របស់​លោក​ Lee Kuan Yewអតីត​នាយក​រដ្ឋមន្រ្តី​សិង្ហបុរី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​តាម​រយៈបណ្តាញ​ទំនាក់​ទំនង​សង្គមFacebookដោយ​ស្តី​បន្ទោស​ជា​សាធារណៈ​ចំពោះ​លោកLee Hsien Loong​ជា​បងប្រុស​និង​ជា​នាយករដ្ឋមន្រ្តី​សិង្ហបុរី​បច្ចុប្បន្ន​ថា​បាន​ប្រព្រឹត្តិល្មើស​នឹង​បណ្តាំ​ចុង​ក្រោយ​របស់​ឪពុក​ខ្លួន​ក្នុង​ការ​ចាត់​ចែង​អតីតលំនៅដ្ឋាន​របស់​ លោក Lee Kuan​ Yew​និង​ទុក​កេរមរតក​ជា​របស់​ផ្ទាល់​ខ្លួន។លោក​Lee Hsien Loongបាន​ចេញ​មុខ​បដិសេធចំពោះ​រឿង​នេះ ព្រម​ទាំង​បាន​សម្តែង​ការ​សោក​ស្តាយ​និង​មាន​ការ​អស់​សង្ឃឹម​ចំពោះទង្វើ​របស់​ប្អូន​ប្រុស​ស្រី​ដែល​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ទំនាស់​ក្នុង​ក្រុម​គ្រួសារ។ហេតុការណ៍​មួយ​នេះ​បាន​នាំ​ឲ្យ​ប្រព័ន្ធ​សារ​ព័ត៌មាន​និង​ប្រជាជន​សិង្ហបុរី​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង។នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា លោក​Lee Hsien Loongបាន​ចេញ​មុខ​ធ្វើ​ការ​សុំ​អភ័យ​ទោស​ចំពោះ​ហេតុការណ៍​នេះ​ដែល​នាំ​មក​នូវ​ផល​ប៉ះពាល់​ដល់​ប្រជាជន​និងកិត្តិយស​ជាតិ ព្រមទាំង​សន្យាថា លោក​និង​គណៈរដ្ឋមន្រ្តី​មិន​រង​ឥទ្ធិពល​ពី​រឿង​នេះ​សម្រាប់​ដោះ​ស្រាយ​កិច្ច​ការ​រដ្ឋ​នោះទេ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ