​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្រុងMarawiនៃ​ប្រទេស​ហ្វីលីពីន​ទទួល​បាន​ជោគជ័យ​
2017-12-28 16:38:33  cri  Web Editor:Zheng

   

    ថ្ងៃ​ទី​២៣​ខែ​ឧសភាឆ្នាំ​២០១៧ ក្រុង​ Marawiដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម អង្គការMauteជា​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​បាន​បាញ់​ប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​ជា​មួយ​កង​ទ័ព​រដ្ឋាភិបាល​ហ្វីលីពីន​ ព្រម​ទាំង​បាន​ទន្រ្ទាន​កាន់​កាប់​ក្រុង​ Marawi​ទៀត​ផង។ថ្ងៃ​ទី​២៥​ខែ​ឧសភា លោក​Duterteប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ក្រុង​ Marawi។ក្នុង​របាយ​ការណ៍​ជា​លាយ​លក្ខ​ណ៍​អក្សរ​ដែល​ដាក់​ជូន​រដ្ឋ​សភា លោក​Duterteបាន​ថ្លែង​ថា អង្គការ​Mauteនិង​កង​កម្លាំង​ប្រដាប់​អាវុធAbu Sayyafប៉ុន​ប៉ង​រួម​គ្នា​បង្កើត​រដ្ឋ​អំណាច​ឯក​រាជ្យ សំដៅ​គ្រប់​គ្រង​កោះMindanaoទាំង​មូល។សង្រ្គាម​នៅ​ក្នុង​Marawi​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​៥​ខែ​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​បាត់​បង់​ជីវិត ក្នុង​នោះ​បូក​រួម​ទាំង​ពួក​ប្រដាប់​អាវុធ​ចំនួន​៩៦១​នាក់​ផងដែរ ចំណែក​ជន​ស៊ីវិល​ជាង​៤៦​ម៉ឺន​នាក់​នៅ​ក្រុងMarawiនិង​តំបន់​ជុំវិញ​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត។រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​តុលា លោក​Duterteបាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ក្រុងMarawiបាន​រំដោះចេញ​ពី​កណ្តាប់​ដៃ​របស់​ភេរវជនហើយ។​នៅថ្ងៃ​ទី​២៦​ខែ​តុលា រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ហ្វីលីពីន​បាន​ប្រកាស​ថា យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្រុង Marawiបាន​បញ្ចប់​ជា​ផ្លូវ​ការ។លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ហ្វីលីពីន​បាន​កម្ទេច​ចោល​ដោយ​ជោគជ័យ​នូវ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​ការ​រីក​រាល​ដាល​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​មួយ​លើក​នូវ​ទង្វើ​ជ្រុល​និយម​និង​កម្លាំង​ហិង្សា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​និង​តំបន់​អាស៊ីអាគ្នេយ៍ លោក​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ប្រ៊ុយណេ​និង​សិង្ហបុរី​ជា​ដើម​ដែល​បាន​ផ្តល់​ការ​គាំទ្រ​រហូត​អាច​ឈាន​ដល់​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​​យុទ្ធនាការMarawiមួយ​នេះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ