ប្រទេស​ថៃ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ថ្មី
2017-12-28 16:37:23  cri  Web Editor:Zheng

    

     ថ្ងៃ​ទី​៦​ខែ​មេសា ព្រះ​បាទMaha Vajiralongkornព្រះមហាក្សត្រ​ថៃ​បាន​ឡាយ​ព្រះ​ហស្ត​លេ​ខា​លើ​រដ្ឋ​ធម្មនុញ្ញថ្មី។រដ្ឋធម្មនុញ្ញ​ច្បាប់​នេះ​គឺ​ជា​រដ្ឋធម្មនុញ្ញ​ទី​២០​ចាប់​ពី​ប្រទេស​ថៃ​បាន​អនុវត្ត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្ម​នុញ្ញ​មក។អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ថ្មី ប្រទេស​ថៃ​នឹង​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​សកល​ជា​លើក​ដំបូង​ក្រោយ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ឆ្នាំ​២០១៤។​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​បាន​កំណត់​ថា អាសនៈចំនួន​២៥០​នៃ​សភាជាន់​ខ្ពស់​ត្រូវ​ជ្រើស​តាំង​ដោយ​ផ្នែក​យោធា​ទាំង​ស្រុង។​នៅថ្ងៃ​ទី​១០​ខែ​តុលា លោក​ប្រាយុទ្ធ​នាយករដ្ឋមន្រ្តី​ថៃ​បាន​ថ្លែង​ថា រាជ​រដ្ឋាភិ​បាល​ថៃ​នឹង​ប្រកាស​ពី​ពេល​វេលា​លម្អិត​នៃ​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៨ តាម​ការ​ប៉ាន់​ប្រមាណ​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨។​ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា​ឆ្នាំ​២០១៧ លោក​ស្រី​យីងឡាក់​អតីតនាយករដ្ឋមន្រ្តី​ថៃ​មិន​បានបង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​កំពូល​ថៃ​ស្តីពី​សំណុំ​រឿង​ទិញ​អង្ករ​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា​លោក​ស្រី​ទៅ​កាន់​ទី​ណា​នោះ​ដែរ។ការ​ចាក​ចេញ​របស់​លោក​ស្រី​យីង​ឡាក់​មាន​សេចក្តី​ថា​យុគសម័យ​របស់​ត្រកូល​ថាក់ស៊ីនបាន​ត្រូវ​បញ្ចប់ក្នុង​មជ្ឈដ្ឋាន​នយោបាយ​របស់​ថៃ៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ