​ប្រទេស​មីយ៉ាន់ម៉ា​និង​បង់ក្លាដែស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​​នៃ​ខេត្ត Rakhine ដែល​បាន​ចាក​ចេញ​ពី​ព្រំដែន​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​
2017-12-28 17:05:42  cri  Web Editor:Deng

 

      ថ្ងៃទី ២៣ ​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៧​ ​ក្រសួង​ការបរទេស​​​មីយ៉ានម៉ា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ​នៅ​ថ្ងៃ​ដដែល ​មីយ៉ានម៉ា​និង​បង់ក្លាដែស​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ខេត្ត  ​Rakhine ​ដែល​បាន​ចាកចេញ​ពី​ព្រំដែន​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។ ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​បូក​រួម​ទាំង​គោលការណ៍​ណែនាំ​និង​ការចាត់ចែង​ខាង​គោលនយោបាយ​ដើម្បី​​សម្គាល់​អត្តសញ្ញាណ​និង​ទទួល​យក​ប្រជាពលរដ្ឋ​នៃ​ខេត្ត  ​Rakhine ​ដែល​បាន​ចាកចេញ​ពី​ព្រំដែន​។ ​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា  ​គោលជំហរ​របស់​មីយ៉ាន់ម៉ា​គឺ ​បញ្ហា​រវាង​ប្រទេស​​ជិតខាង​ ចាំបាច់​ត្រូវ​ដោះស្រាយ​តាមរយៈ​ការពិគ្រោះ​ពិភាក្សា​ដោយ​មេត្រីភាព​រវាង​ភាគី​ទាំងពីរ​ ​ ​កិច្ចព្រមព្រៀង​នេះ ​គឺ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ  ​បាន​បង្ហាញ​នូវ​ជំហរ​​ដ៏​មុតមាំ​របស់​មីយ៉ាន់ម៉ា ​​ដែល​និយាយ​ចំពោះ​ប្រទេស​ទាំងពីរ ​នេះ​គឺ​​ជា​សភាពការណ៍​ឈ្នះ​-ឈ្នះ។ ​គួរ​រំលឹក​ថា ​កាលពី​ថ្ងៃទី​ ២៥ ​ខែ​សីហា ​ឆ្នាំ ២០១៧ ​  ​"កងកម្លាំង​Arakan ​Rohingya(ARSA)​" ​បាន​ធ្វើ​ការវាយប្រហារ​​ទៅលើ​បុស្តិ៍​ប៉ូលីស​ចំនួន ៣០ ​កន្លែង​ស្ថិត​នៅ​ភាគ​ខាង​ជើង​រដ្ឋ ​Rakhine ​បន្ទាប់​មក ​កង​កម្លាំង​សន្តិភាព​មីយ៉ាន់ម៉ា​​បាន​បើក​យុទ្ធនាការ​វាយ​បង្ក្រាប​និង​បោស​សម្អាត​​កម្លាំង​ជ្រុលនយម​ ​ ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ​និង​ជាង ៣  ម៉ឺន​នាក់​បាត់​បង់​ទីជម្រក​ ​បន្ទាប់មក ​មាន​ជនជាតិ​Rohingya ​ជា​ច្រើន​បាន​រត់​ឆ្លង​​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​​បង់ក្លាដែស ។ ​​ទាក់ទិន​នឹង​រឿង​នេះ ​​​អង្គការ​សហប្រជាជាតិ​​បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពី​វិបត្តិ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា​​ជា​លើក​ទីមួយ​ក្នុង​​អំឡុង​ពេល​ ៩ ​ឆ្នាំ​កន្លង​​ទៅ​នេះ៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ