​​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​កាត់​ក្តី​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​
2017-12-28 17:03:41  cri  Web Editor:Deng

 

      ថ្ងៃទី ១៦ ​ខែ​វិច្ឆិកា​   ឆ្នាំ ​២០១៧  ​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​សាលក្រម​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាម​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ ​រូប ​មិន​ឲ្យ​ចូលប្រឡូកក្នុងឆាកនយោបាយរយៈពេល ៥ ឆ្នាំ។ ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​លួច​ឃុបឃិត​​ជាមួយ​កម្លាំង​បរទេស​​ ក្នុង​បំណង​​ផ្តួលរំលំ​រដ្ឋាភិបាល​​ស្របច្បាប់​នៅកម្ពុជា ​ក្រោមទម្រង់នៃបដិវត្តន៍​ពណ៌​។ ​កាលពីពេលមុន​នេះ ​គឺ​នៅ​ថ្ងៃទី​ ៣ ​ខែ​កញ្ញា  ​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រូវចាប់​ខ្លួន​​ពី​បទ​​ក្បត់ជាតិ។​ ​​ថ្ងៃទី ​៦  ខែ​តុលា  ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​​តុលាការ​កំពូល​  ដើម្បី​ស្នើសុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ថ្ងៃទី ១៣ ​ខែ​ធ្នូ ​ទាក់ទិន​នឹង​រឿង​ដែល​​សហភាព​អឺរ៉ុប​ប្រកាស​ថា​នឹង​ផ្អាក​ជំនួយ​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ ២០១៨ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា  ​សម្តេច​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា  ​ការបោះឆ្នោត​សកល​ឆ្នាំ​ក្រោយ​នឹង​​ឡើង​តាម​ពេល​កំណត់​ ​ហើយ​នឹង​មាន​គណបក្ស​ជា​ច្រើន​ចូលរួម​។ ​សូម​បញ្ជាក់​ថា ​​រដ្ឋសភា​កម្ពុជា​មាន​អាសនៈ​ចំនួន ​១២៣ ​អាសនៈ​។ ​​ការបោះឆ្នោត​សកល​ឆ្នាំ​ ២០១៣  ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បក្ស​កាន់​អំណាច​បាន​​​ ៦៨ ​អាសនៈ​ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ ៥៥ ​អាសនៈ៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ