កងទ័ព​អ៊ីរ៉ាក់​បន្ត​វាយ​កម្ទេច​កម្លាំង​សេស​សល់​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជា​បន្ត​ទៀត​
2017-12-17 14:52:13  cri  Web Editor:Guo

      ថ្ងៃទី ១៦ ខែ​ធ្នូ កងទ័ព​អ៊ីរ៉ាក់​បាន​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​​វាយ​ប្រហារ​តំបន់​​ជនបទ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​វាយ​កម្ទេច​កម្លាំង​សេស​សល់​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជា​អង្គការ​ជ្រុល​និយម​ដែល​បាន​លាក់​ខ្លួន​នៅ​តំបន់​នោះ ។

      សេចកី្ត​ថ្លែងការណ៍​មួយ​ច្បាប់​បាន​ចែង​ថា សកម្មភាព​វាយ​ប្រហារ​លើក​នេះ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​បំផុស​ប្រជាជន​ដែល​ជា​កង​កម្លាំង​ជីវពល​របស់​ពួក​ស៊ីអ៊ីត ។ ជា​បន្ត​ទៀត​ កងទ័ព​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​ប្រតិបតិ្តការ​​យោធា​នៅ​តំបន់​នេះ​ រហូត​ដល់​បាន​វាយ​កឲម្ទេច​ឲ្យ​អស់​រលីង​នូវ​ពួក​ឧទ្ទាម​ដែល​បាន​លាក់​ខ្លួន​នៅ​តំបន់​នោះ​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ