គណៈប្រតិភូ​ផ្លាស់​ប្តូរ​វប្បធម៌​XiZangនៃ​ប្រទេស​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្រីលង្កា
2017-12-17 14:57:49  cri  Web Editor:Zheng

 គណៈប្រតិភូ​ផ្លាស់​ប្តូរ​វប្បធម៌​XiZangនៃ​ប្រទេស​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​ស្រីលង្កា​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​១៦​ខែ​ធ្នូ។

      នៅ​ថ្ងៃ​ទី​១៤​ខែ​ធ្នូ គណៈប្រតិភូ​ផ្លាស់​ប្តូរ​វប្បធម៌​XiZangនៃ​ប្រទេស​ចិនបាន​រៀប​ចំ​ធ្វើ​ពិព៍រណ៍​រូប​ថត​អំពី​វប្បធម៌​XiZangនៃ​ប្រទេស​ចិន​និង​កិច្ច​ប្រជុំ​របាយការណ៍​អំពី​XiZangនៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​Bandaranaikeនៃ​ក្រុង​កូឡុំបូ។លោក​ចាង​យូន​ប្រធាននៃ​គណៈ​ប្រតិភូ​ផ្លាស់​ប្តូរ​វប្បធម៌​XiZangនិង​ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ប្រវត្តិសាស្រ្ត​នៃ​មជ្ឈ​ម​ណ្ដល​ស្រាវ​ជ្រាវXiZangវិទ្យានៃ​ប្រទេស​ចិន​បាន​ធ្វើ​ការ​បង្រៀន​ពិសេស​ដែល​មាន​ចំណង​ជើង​ថា​"ការ​ការ​ពារ​និង​អភិវឌ្ឍ​នៃ​វប្បធម៌​ប្រពៃណី​XiZang"។

      ដំណើរ​ទស្សនកិច្ច​លើក​នេះ​រៀប​ចំ​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋចិន ។នៅ​ពេល​មុន​នេះ គណៈប្រតិភូ​ផ្លាស់​ប្តូរ​វប្បធម៌​XiZangនៃ​ប្រទេស​ចិនបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​ហើយ បន្ទាប់មក គណៈប្រតិភូ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ាទៀត៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ