រដូវ​ព្រិល​ទឹក​កកមហាជន​ទូទាំង​ប្រទេស​ចិន​លើក​ទី​៤​បាន​ចាប់​ដំណើរ​ការ
2017-12-17 14:57:15  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៦​ខែ​ធ្នូ លោក​ស្រីលាវយ៊ានទុង​ឧបនាយករដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​ពិធី​ចាប់​ដំណើរ​ការ​រដូវ​ព្រិល​ទឹក​កកមហាជន​ទូទាំង​ប្រទេស​ចិន​លើក​ទី​៤​ដែល​បាន​បើក​ធ្វើ​នៅ​ក្រុង​ShiJiazhuangនៃ​ប្រទេស​ចិន។

      ការបើក​ធ្វើ​រដូវ​ព្រិល​ទឹក​កកមហាជន​ទូទាំង​ប្រទេស​ចិន​លើក​ទី​៤គឺ​មាន​គោល​បំណង​ដើម្បី​អនុវត្ត​តម្រូវ​ការ​របស់​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ស្តីពី​ការ​ពង្រីក​យ៉ាង​ទូលំទូលាយ​សកម្មភាពហាត់​ប្រាណ​ជាតិ អនុវត្ត​សេចក្តី​បង្គាប់ដ៏​សំខាន់​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​ការ​ជំរុញ​ប្រ​ជា​ជន​៣រយ​លាន​នាក់​ឲ្យ​ចូល​រួម​កីឡាព្រិល​ទឹក​កក ក៏​ដូច​ជា​ជំរុញ​ប្រតិបត្តិការ​ជាក់​ស្តែង​សម្រាប់​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង ក្រុង​ធានជីន​និង​ខេត្ត​ហឺពៃរីក​ចម្រើន​ដោយ​ស៊ី​សង្វាក់​គ្នា ក្នុង​ន័យ​មាន​អំណោយ​ផល​ដល់​ការ​បំពេញ​តាម​តម្រូវ​ការ​ផ្នែក​កីឡា​និង​ហាត់​ប្រាណដ៏​សំបូរ​បែប​នៃ​មហា​ជន​ប្រទេស​ចិន និង​ជំរុញ​ការ​ហាត់​ប្រាណ​ជាតិ​និង​សុខភាព​ជាតិ​ឲ្យ​រួម​បញ្ចូល​គ្នា​ដោយ​ស៊ី​ជម្រៅ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ