កិច្ច​សន្ទនា​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរវាង​ចិននិង​អង់គ្លេស​លើក​ទី​៩បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង
2017-12-17 14:56:39  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៦​ខែ​ធ្នូ កិច្ច​សន្ទនា​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរវាង​ចិននិង​អង់គ្លេស​លើក​ទី​៩បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ក្រោម​សហអធិបតីភាព​របស់​លោក​ម៉ាខៃ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​និង​លោក​Hammondរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អង់គ្លេស។

      លោក​ម៉ាខៃ​បាន​ថ្លែង​ថា កិច្ច​សន្ទនា​លើក​នេះគឺ​ជា​កិច្ច​សន្ទនា​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​រវាង​ប្រទេស​ទាំង​ពីរ​ចិន​និង​អង់គ្លេស​លើកដំបូង​បន្ទាប់​ពី​ការ​បើក​ធ្វើ​ដោយ​ជោគ​ជ័យ​នូវ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ដែល​មាន​បេសកកម្ម​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​មតិ​យោបល់​ឯកភាព​គ្នា​ដ៏​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​និង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រវាង​ចិន​និង​អង់គ្លេស​លើ​ទី​ចាប់​ផ្តើម​ប្រវត្តិសាស្រ្ត​ថ្មី។

      ក្នុង​កិច្ច​សន្ទនា​លើក​នេះ ភាគី​ទាំង​ពីរ​ចិន​និង​អង់គ្លេស​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ស្ថានការណ៍​សេដ្ឋកិច្ច​ជា​ទូទៅ ពាណិជ្ជកម្ម​និង​វិនិយោគ យុទ្ធសាស្រ្ត​នៃ​ឧស្សាហកម្ម កំណែ​ទម្រង់​និង​ការ​អភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​និង​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​ជា​ដើម រួម​ទាំង​អស់​បាន​ឈាន​ដល់​ផ្លែ​ផ្កា​ដែល​ផ្តល់​ផល់​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ–ឈ្នះ​ចំនួន​៧២ខ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ