តើអ្នកចូលចិត្តតារាល្បីឬទេ? ចូលចិត្តតន្ត្រីឬទេ? បើចូលចិត្ត សូមកុំភ្លេចចុចមើល មហោស្រពតន្ត្រីមិត្តភាពចិន-អាស៊ានឆ្នាំ ២០១៧ ដែលកំពុងផ្សាយផ្ទាល់នេះ! ឆ្នាំនេះ តំណាងកម្ពុជាគឺលោក ឆន សុវណ្ណរាជ នឹងនាំមកនូវបទចម្រៀងថ្មីបំផុតរបស់លោកគឺបទ «Happy to be KHMER» ! រីករាយដេលកើតជាខ្មែរ រីករាយស្វាគមន៍មហោស្រពតន្ត្រីមិត្តភាពចិន-អាស៊ានឆ្នាំ ២០១៧! ការសំដែងជាពិសេសលើកនេះ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងល្បីឈ្មោះប្រចាំនៅបណ្តាប្រទេសអាស៊ានទាំង ១០ ដែលនឹងផ្តល់ជូននូវបទចម្រៀងតំណាងដ៏វិសេសវិសាលដែលបង្កើតរួមគ្នានៃតំបន់អាស៊ាន បន្ទាប់មកអ្នកចម្រៀងអាស៊ាននិងបញ្ចេញទេពកោសល្យច្រៀងចម្រៀងជាភាសាចិនដ៏សែនពិរោះជាមួយអ្នកចម្រៀងចិនរួមគ្នាផងដែរ។ មហោស្រពតន្ត្រីមិត្តភាពចិន-អាស៊ាន ផ្តល់ជូននូវចម្រៀងគ្រប់ប្រភេទ មានបទរ៉េបRAP បទញាក់កន្ត្រាក់អារម្មណ៍ បទមនោសញ្ចេតនាស្នេហ៍ ទន់ភ្លន់ និងត្រជាក់ចិត្ត មុខជាអាចបំពេញតម្រូវការអារម្មណ៍និងចំណូលចិត្តគ្រប់បែបយ៉ាងរបស់លោកអ្នក។ ក្រៅពីផេកFacebook លោកអ្នកក៏អាចទស្សនាការផ្សាយរបស់យើងតាមរយៈAPP(ChinaTV) និងតាមបុស្តិ៍ទូរទស្សន៍បណ្តាញអ៊ីនធើណេត CIBN ។
តោះ នាំគ្នាទស្សនាការប្រគុំតន្រ្តីផ្សាយផ្ទាល់( Live) ដ៏សប្បាយរីករាយនេះ!