មហាសន្និបាត​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​បាន​បិទសម័យប្រជុំ​ តំណាង​ចូលរួម​មហាសន្និបាត​អំពាវនាវ​ឲ្យ​បង្ការនិង​គ្រប់គ្រង​ការបំពុល​
2017-12-07 15:30:55  cri  Web Editor:Sun
     ថ្ងៃទី៦​ខែធ្នូ ​មហាសន្និបាត​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​លើកទី៣​ដែល​មាន​រយៈ​បីថ្ងៃ​បាន​បិទសម័យប្រជុំ​នៅ​ទីស្នាក់ការ​ទូទៅ​នៃ​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​ដែល​ឋិតនៅ​ក្រុងណៃរ៉ូប៊ី​ រដ្ឋធានី​ប្រទេស​កេនយ៉ា​ ។​ មហាសន្និបាត​លើកនេះ​បាន​ប្រកាស​ផ្សាយ​សេក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​​​បរិស្ថាន​ទីមួយ​ចាប់តាំងពី​បង្កើត​ឡើង​រៀងមក ។ សេចក្តីថ្លែងការណ៍​ចែងថា​ ប្រទេសនានា​នឹង​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ផ្នែក​បង្ការ​និង​គ្រប់គ្រង ​ព្រមទាំង​គ្រប់គ្រង​ការបំពុល​ខ្យល់ ​ដី​និង​ទឹក​ ពីព្រោះ​ការបំពុល​ទាំងនេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្សជាតិ​ ប្រព័ន្ធ​អេកូឡូស៊ី​ ព្រមទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ