លោក​ស៊ីជីនភីង​ផ្ញើ​សារ​ជូនពរ​ចំពោះ​វេទិកា​ទ្រព្យ​សម្បត្តិ​សកល​ឆ្នាំ​២០១៧​នៅ​ទី​ក្រុងGuangZhou ​តំណាង​អង្គ​ប្រជុំ​ជាតិ​និង​អន្តិរជាតិ​ឆ្លើយតប​យ៉ាង​វិជ្ជមាន
2017-12-07 15:45:44  cri  Web Editor:Ma

    

    ព្រឹក​ថ្ងៃ​ទី​៦​ខែ​ធ្នូ ​វេទិកា​ទ្រព្យសម្បត្តិ​សកល​ឆ្នាំ​២០១៧​បាន​ប្រារព្ធ​ឡើង​ធ្វើ​នៅ​ទី​ក្រុង​GuangZhou។​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​ជូនពរ​ចំពោះ​វេទិកា​នេះ​បាន​នាំ​ឲ្យ​តំណាង​អង្គ​ប្រជុំ​ជាតិ​និង​អន្តិរជាតិ​ឆ្លើយតប​យ៉ាង​វិជ្ជមាន។​តំណាង​អង្គ​ប្រជុំ​ជា​ច្រើន​នាក់​ដែល​មក​ពី​អាមេរិក​ ​អង់គ្លេស ​កាណាដា ​ស្វីស​ ស៊ូដង់​និង​ប្រទេស​ចិន​សុទ្ធតែ​សំដែង​ការ​កោតសរសើរ​ចំពោះ​អត្ថរស​នៃ​សារ​ជូនពរ​និង​ចក្ខុវិស័យ​របស់​លោក​ស៊ីជីនភីង។​ពួក​គេ​បាន​យល់​ឃើញ​ថា​ ការ​បើកចំហ​ឥត​ឈប់ឈរ​នៃ​ប្រទេស​ចិន ​នឹង​នាំ​អំណោយ​ផល​ដល់​ពិភពលោក​ទាំង​មូល ​ហើយ​រីករាយ​ពួតដៃ​គ្នា​ជា​មួយ​ប្រទេស​ចិន ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម។

    លោក ​JohnMcCallumឯកអគ្គ​រដ្ឋ​ទូត​កាណាដា​ប្រចាំ​ប្រទេស​ចិន​បាន​ថ្លែង​ថា​ ក្នុង​វិស័យ​ជា​ច្រើន​ ​ប្រទេស​ចិន​សុទ្ធតែ​នាំ​មុខ​គេ​លើ​ពិភពលោក ​ហើយ​បាន​ណែនាំ​ផ្លូវ​អភិវឌ្ឍន៍ ​នេះ​គឺ​ជា​មូលហេតុ​ដែល​ប្រទេស​កាណាដា​សង្ឃឹម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ច្រើន​ជា​មួយ​ប្រទេស​ចិន ​ខ្ញុំបាន​យល់​ឃើញ​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិតស្និទ្ធ​ជាង​កាល​ពី​លើក​មុនៗ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ