វេទិកា​ទ្រព្យសម្បត្តិ​សកល​ឆ្នាំ​២០១៧​ប្រារព្ធ​ឡើង​ លោកស៊ីជីនភីង​ផ្ញើ​សារ​ជូនពរ​និង​​រំលឹក​ឡើងវិញ​ថា​ប្រទេស​ចិន​ប្រកាន់​ខ្ជាប់​ផ្លូវ​អភិវឌ្ឍន៍​ដោយ​បើក​ទ្វារ​ចំហ
2017-12-07 15:44:29  cri  Web Editor:Ma

  

    ព្រឹក​ថ្ងៃ​ទី​៦​ខែ​ធ្នូ ​វេទិកា​ទ្រព្យសម្បត្តិ​សកល​ឆ្នាំ​២០១៧​បាន​ប្រារព្ធ​ឡើង​ធ្វើ​នៅ​ទី​ក្រុង​GuangZhou។​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្ញើ​សារ​ជូនពរ​ព្រម​ទាំង​បាន​គូស​បញ្ជាក់​ថា ​ទ្វារ​ប្រទេស​ចិន​នៅ​បើក​ចំហ​នឹង​មិន​បិទ​នោះ​ទេ ​ថែម​ទាំង​បើក​កាន់​តែ​ទូលាយ​ថែម​ទៀត​ ​ហើយ​បរិយាកាស​អាជីវកម្ម​នឹង​កាន់​តែ​បើក​ចំហ ​មាន​តម្លាភាព​និង​មាន​ស្តង់ដារ។​ប្រទេស​ចិន​នឹង​បន្ត​អភិវឌ្ឍ​ទំនាក់​ទំនង​ដៃគូ​ជា​មួយ​សកលលោក​ទាំង​មូល ​ពង្រីក​ផលប្រយោជន៍​ដូច​គ្នា​ជា​មួយ​និង​ប្រទេស​នានា ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​មាន​ភាព​សេរី​និង​ងាយស្រួល ​ហើយ​ជំរុញ​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​អភិវឌ្ឍ​តាម​ទិស​កាន់​តែ​បើកចំហ ​បរិយាប័ន្ន ​ផ្តល់​ផល​ប្រយោជន៍​ដល់​បណ្តា​ប្រទេស​ដោយ​មាន​តុល្យភាព​និង​ឈ្នះ​ឈ្នះ។​ស្វាគមន៍​សហគ្រិន​លើ​ពិភពលោក​មក​វិនិយោគ​នៅ​ប្រទេស​ចិន ​ចែក​រំលែក​កាលានុវត្តភាព​នៃ​កំណែទម្រង់​និង​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ចិន​។​លោក ​WangYangឧបនាយក​រដ្ឋម្រន្តី​ចិន​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ