ប្រទេស​មជ្ឈិម​បូព៌ា​ជា​ច្រើន​ថ្លែង​ថា​បើ​ចាត់​ទុក​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​នៃ​អ៊ីស្រាអែល​មាន​លទ្ធភាព​នាំ​មក​នូវ​លទ្ធផល​គ្រោះ​ថ្នាក់
2017-12-07 15:43:54  cri  Web Editor:Ma

   សំដៅ​ចំពោះ​ការ​ដែល​លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​មាន​ផែនការ​ប្រកាស​ទី​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​ប្រទេស​អ៊ីស្រាអែល ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​ប្រទេស​មជ្ឈិម​បូព៌ា​មាន​ប្រទេស​ប៉ាឡេស្ទីន​ ហ្ស៊កដានី​និង​អេហ្ស៊ីប​ជា​ដើម​និង​សម្ព័ន្ធ​ប្រទេស​អារ៉ាប់​សុទ្ធ​តែ​ថ្លែង​ថា ​ទង្វើ​របស់​អាមេរិក​មាន​លទ្ធភាព​នាំ​មក​នូវ​លទ្ធផល​គ្រោះ​ថ្នាក់។

     អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តីការ​ប្រធានាធិបតី​ប៉ាឡេស្ទីន​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ថា​ ភាគី​ប៉ាឡេស្ទីន​ប្រឆាំង​យ៉ាង​ដាច់​ខាត​នូវ​សេចក្តី​សម្រេច​របស់​អាមេរិក​បាន​ផ្លាស់​ប្តូរ​ស្ថាន​ទូត​ប្រចាំ​នៅ​អ៊ីស្រាអែល​ពី​ទី​ក្រុង​TelAvivទៅ​ទី​ក្រុង​ហ្ស៊េរុយសាឡិម​វិញ​ សេចក្តី​សម្រេច​នេះ​មាន​ន័យ​ថា​អាមេរិក​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​នៃ​អ៊ីស្រាអែល​ កានេះ​នឹង​នាំ​មក​លទ្ធផល​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​នៃ​តំបន់​មជ្ឈិម​បូព៌ា​និង​ពិភពលោក​ទាំង​មូល។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ