ពិធីជួបជុំ​អ្នកនីតិសាស្ត្រ​ចិននិង​អាស៊ាន​ព្រមនិង​វេទិកា​ច្បាប់​ចិននិង​អាស៊ាន​បិទបញ្ចប់​សម័យប្រជុំ
2017-12-07 15:12:47  cri  Web Editor:Xu

    

    រសៀលថ្ងៃ​ទី ៦ ខែធ្នូ ពិធីជួបជុំ​អ្នកនីតិសាស្ត្រ​ចិននិង​អាស៊ាន​ព្រមនិង​វេទិកា​ច្បាប់​ចិននិង​អាស៊ាន​ដែល​រៀបចំធ្វើ​ដោយ​សមាគម​នីតិសាស្ត្រ​ចិន​បាន​បិទបញ្ចប់​សម័យប្រជុំ​នៅក្រុង​ណាននីង​ភូមិភាគ​ក្វាងស៊ី​ប្រទេសចិន ។

    សមិទ្ធផល​សំខាន់​នៃ​វេទិកា​លើកនេះ គឺ​បាន​អនុម័តល់​មតិឯកភាពគ្នា​ក្រុងណាននីង​នៃកិច្ចសហប្រតិបត្តិការ​ច្បាប់​ដែលជា​មតិរួមគ្នា​សម្រាប់​ឥស្សរជន​មជ្ឈដ្ឋាន​ច្បាប់​ចិននិងអាស៊ាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​នាពេលអនាគត ក៏ដូចជា​សម្រាប់​ចង្អុល​ទិសដៅ​និង​ណែនាំ​ផ្លូវ​ដើម្បី​ជួយ​វេទិកាច្បាប់​ចិននិងអាស៊ាន​ផ្លាស់ប្តូរ​ទម្រង់​និង​លើកកម្ពស់​លំដាប់ថ្នាក់ ជំរុញ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ខាងច្បាប់​ឲ្យគ្រប់ជ្រុងជ្រោយ​និង​ប្រក្រតី​រវាងចិន​និង​អាស៊ាន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ