ស្ថាបនិក​កសិដ្ឋាន​ព្រៃឈើ​សៃហានប៉ា​បាន​ទទួល​ពាន​រង្វាន់​"អ្នកការពារ​ផែនដី​"របស់​អង្គការ​សហប្រជាជាតិ​
2017-12-06 15:52:25  cri  Web Editor:Sun

    ថ្ងៃទី៥​ខែធ្នូ ​​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាសថា ​ស្ថាបនិក​កសិដ្ឋាន​ព្រៃឈើ​សៃហានប៉ា​របស់​ប្រទេសចិន​បាន​ទទួល​ពាន​រង្វាន់​"អ្នកការពារ​ផែនដី"​ដែលជា​ពានរង្វាន់​កិត្តិយស​ខ្ពស់បំផុត​ខាង​ការការពារ​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ២០១៧ ។

    កាលពី​ថ្ងៃទី៥​ខែធ្នូ​វេលា​ម៉ោង​១៨​តាម​ម៉ោង​តំបន់​ ​​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំធ្វើ​សន្និសីទ​ប្រកាស​ព័ត៌មាន​ក្នុង​អំឡុងពេល​បើកធ្វើ​មហាសន្និបាត​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​លើកទី៣​នៅ​ក្រុងណៃរ៉ូប៊ី ​ដោយ​បាន​ប្រកាស​ពី​ឈ្មោះ​អ្នកទទួល​បាន​ពានរង្វាន់​អ្នកការពារ​ផែនដី​ឆ្នាំនេះ​ ក្នុងនោះ ​ស្ថាបនិក​កសិដ្ឋាន​ព្រៃឈើ​សៃហានប៉ា​នៃ​ក្រុងហឺប៉ី​របស់​ប្រទេសចិន​បាន​ទទួល​រង្វាន់​លើកទឹកចិត្ត​និង​ប្រតិបត្តិការ​នៃ​ពាន​រង្វាន់​អ្នក​ការពារ​ផែនដី ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ