លោក​លីខឺឈាំង​ នាយករដ្ឋមន្រ្តី​ចិន​បើកធ្វើ​កិច្ចសន្ទនា​ប្រចាំ​ឆ្នាំ​រវាង​នាយករដ្ឋមន្រ្តី​ចិន​និង​កា​ណាដា​លើក​ទី២​ជាមួយ​លោក​Justin​ Trudeau​ នាយករដ្ឋមន្រ្តី​កាណាដា​ ជាមួយ​គ្នា​នេះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា​
2017-12-05 14:40:29  cri  Web Editor:Wei

    

    រសៀល​ថៃ្ងទី​៤​ ខែ​ធ្នូ​ លោក​លីខឺឈាំង​ នាយករដ្ឋមន្រ្តី​ចិន​បាន​បើកធ្វើ​កិច្ចសន្ទនា​ប្រចាំ​ឆ្នាំ​រវាង​នាយករដ្ឋមន្រ្តី​ចិន​និង​កាណាដា​លើកទី​២​ជាមួយ​លោកJustin​ Trudeau​ នាយករដ្ឋមន្រ្តី​កាណាដា​នៅ​វិមាន​សភា​ប្រជាជន​ចិន។​

    លោក​លីខឺឈាំង​បាន​វាយតម្លៃ​យ៉ាង​វិជ្ជមាន​នូវ​ការ​អភិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​កាណាដា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ​ ហើយ​បាន​បញ្ជាក់​យ៉ាង​ពេញលេញ​នូវ​តួនាទី​វិជ្ជមាន​ដែល​យន្តការ​បាន​ពង្រីក​ ដូចជា​កិច្ចសន្ទនា​ប្រចាំឆ្នាំ​រវាង​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ កិច្ចសន្ទនា​ប្រចាំ​ឆ្នាំ​រវាង​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​កិច្ចសន្ទនា​ជាន់​ខ្ពស់​ផែ្នក​សន្តិសុខ​និង​ការ​គ្រប់គ្រង​ដោយច្បាប់​ជាតិ​ជាដើម​ ហើយ​បាន​កសាង​យន្តការ​កិច្ចសន្ទនា​ថ្មី​ថ្នាក់​រដ្ឋមន្រ្តី​ ចំនួន​ពីរ ​គឺ​បរិស្ថាន​ចិន​និង​កាណាដា​និង​ថាមពល​ស្អាត។​

    លោក​Justin​ Trudeau​ បាន​ថែ្លងថា​ ភាគី​កាណាដា​គាំទ្រ​ពាណិជ្ជកម្ម​សេរី​ សកម្ម​ចូលរួម​ដំណើរការ​សកលភាវូបនីយកម្ម​ រីករាយ​ទាក់ទង​គ្នា​និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ភាគីចិន​ រួមគ្នា​ជំរុញ​សកលភាវូបនីយកម្ម​និង​ពាណិជ្ជកម្ម​សេរី​ដើម្បី​ដើរ​តួនាទី​ចំពោះ​ការអភិវឌ្ឍ​ជា​និរន្តរភាព​នៃ​សកលលោក​ទាំងមូល៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ