កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន​និង​គណបក្ស​នយោបាយ​ពិភពលោក​បាន​បិទបញ្ចប់​សម័យ​ប្រជុំ​
2017-12-04 14:57:14  cri  Web Editor:Wei

    

    ថៃ្ងទី​៣​ ខែ​ធ្នូ​ កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន​និង​គណបក្ស​នយោបាយ​ពិភពលោក​បាន​បិទបញ្ចប់​សម័យប្រជុំ​នៅ​ក្រុង​ប៉េកាំង។​លោក​យ៉ាងជាឈី​ សមាជិក​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយ​និស្ត​ចិន​និងជា​ទីប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទបញ្ចប់​សម័យប្រជុំ​ព្រមទាំង​ថែ្លង​សុន្ទរកថា។​

    លោក​យ៉ាងជាឈី​បាន​មានប្រសាសន៍​ថា​ ការ​ថែ្លងសុន្ទរកថា​សំខាន់​ក្នុង​ពិធី​សម្ពោធបើក​របស់​លោក​ស៊ីជីន​ភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយ​និស្ត​ចិន​និងជា​ប្រធាន​រដ្ឋចិន​បាន​ធ្វើអត្ថាធិប្បាយ​គ្រប់​ជ្រុងជ្រោយ​នូវ​គំនិត​ផ្តួចផ្តើម​របស់​បក្សកុម្មុយនិស្ត​ចិន​សម្រាប់​កសាង​សហគមន៍​រួម​វាសនា​តែមួយ​នៃ​មនុស្សជាតិ​ ហើយ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​បក្សកុម្មុយនិស្ត​ចិន​ដែល​រីករាយ​ជាមួយ​បក្ស​នយោបាយ​នៃ​បណ្តា​ប្រទេស​ផេ្សងទៀត​ក្នុង​ការ​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​ពិភពលោក​ រួមគ្នា​ចែករំលែក​ភាព​រុងរឿង​ថ្កុំថ្កើង​នៃ​ពិភពលោក​ រួមគ្នា​គ្រប់គ្រង​វាសនា​នៃ​ពិភពលោក​ទៀតផង៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ