លោក​ វ៉ាងយី​ រដ្ឋមន្ត្រី​ការបរទេសចិន​ជួបសន្ទនា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ប្រាក់សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​
2017-11-21 11:07:56  cri  Web Editor:Sun

    ថ្ងៃទី២០​ខែវិចិ្ឆកា​ លោក​ វ៉ាងយី ​រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ជួបសន្ទនា​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ប្រាក់សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ក្នុង​អំឡុងពេល​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ីអឺរ៉ុប​នៅ​ក្រុងណៃពិដោ​ រដ្ឋធានី​ប្រទេស​មីយ៉ាន់ម៉ា ។

លោក​វ៉ាងយី​ថ្លែងថា ​ភាគីចិន​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​របស់​ភាគីកម្ពុជា​ដើម្បី​គាំពារ​ស្ថិរភាព​នៃ​សភាពការណ៍​នយោបាយ​និង​សម្រេច​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ជឿជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សមត្ថភាព​ដឹកនាំ​ប្រជាជន​ទប់ទល់នឹង​ការប្រឈម​ទាំងក្នុង​និង​ក្រៅ​ប្រទេស​ រៀបចំ​ធ្វើ​ការបោះឆ្នោតសកល​ឆ្នាំ២០១៨​ដោយ​រលូន ​និង​បង្កើន​ល្បឿន​​អភិវឌ្ឍន៍​ជាតិកម្ពុជា​ ។​ ឆ្នាំ២០១៨​ជាខួបឆ្នាំទី៦០​នៃ​ការចងសម្ព័ន្ធ​ផ្លូវទូត​រវាង​ប្រទេសចិន​និង​កម្ពុជា​ ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បង្កើត​បាន​ឱកាសថ្មី​ ។ ​ភាគីចិន​រីករាយ​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ជាមួយ​ភាគីកម្ពុជា​មាន​ភាពកាន់តែ​ស៊ីជម្រៅ​ថែមមួយ​កម្រិត​ទៀត​ ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​បោះជំហានថ្មី​ថែមទៀត ។

    លោក​ទេសរដ្ឋមន្ត្រី​ប្រាក់សុខុន​បាន​ថ្លែងថា ​ភាគីកម្ពុជា​កោតសរសើរ​ភាគីចិន​ដែលបាន​ផ្តល់​ការគាំទ្រ​និង​ផ្តល់ជំនួយ​យ៉ាងច្រើន​សម្រាប់​កម្ពុជា​ក្នុង​ពេលយូរ​ ។​ ភាគីកម្ពុជា​កំពុង​រៀបចំ​គម្រោង​សកម្មភាព​អបអរសាទរ​ខួបឆ្នាំទី​៦០​នៃ​ការចងសម្ព័ន្ធ​ផ្លូវទូត​រវាង​ប្រទេស​កម្ពុជា​និងចិន​យ៉ាង​ម៉ត់ចត់​ រីករាយ​យក​ឱកាសនេះ​សម្រាប់​បង្កើន​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ថែម​មួយ​កម្រិត​ទៀត ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ