លោក WangYi ​ជួបសន្ទកា​ការងារ​ជាមួយ​លោកស្រី Aung San Suu Kyi ​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា
2017-11-20 10:48:44  cri  Web Editor:Deng

 

      ថ្ងៃទី ១៩ ​ខែ​វិច្ឆិកា  ​លោក Wang Yi ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​បាន​ជួប​សន្ទនា​ការងារ​ជាមួយ​លោកស្រី Aung San Suu Kyi  ​ទីប្រឹក្សា​កិច្ចការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​នៅ​ទីក្រុង​ Naypyidaw ​។

      លោក  Wang Yi ​បាន​ថ្លែងថា  ​ភាគី​ចិន​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​ការខិតខំ​របស់​ភាគី​មីយ៉ាន់ម៉ា​ក្នុង​ការរក្សា​អធិបតេយ្យភាព​ ​ឯករាជ្យភាព​​ ​សន្តិសុខ​និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការខិតខំ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​ជំរុញ​នូវ​ដំណើរការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​​  ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​​ចំពោះ​ការខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុងការ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ​  ​ហើយ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ការដែល​ម៉ីយ៉ាន់ម៉ា​ធ្វើជាម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​​ដែល​ជិត​នឹង​បើកធ្វើ ​​ដើម្បី​ដំឡើង​ឋានៈ​និង​ឥទ្ធិពល​ក្នុង​ឆាក​អន្តរជាតិ។

      លោកស្រី  Aung San Suu Kyi  ​បាន​ថ្លែង​ថា  ​ភាគី​មីយ៉ាន់ម៉ា​សូម​កោត​សរសើរ​ដល់​គំនិត​ផ្តួច​ផ្តើម​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ដែល​លើកឡើង​ដោយ​ភាគី​ចិន​ ​ការផ្តួច​ផ្តើម​មួយ​នេះ​មាន​ភាព​សមស្រប​ច្រើន​ជាមួយ​នឹង​ផែនការ​អភិវឌ្ឍន៍​ជាតិ​មីយ៉ាន់ម៉ា​​ ។ ​ភាគី​មីយ៉ាន់ម៉ា​រីករាយ​ធ្វើការតភ្ជាប់​អំពី​ការផ្តួច​ផ្តើម​នេះ​ជាមួយ​ភាគី​ចិន​ក្នុង​ពេល​ឆាប់ៗ​។​​មីយ៉ាន់ម៉ា​នឹង​​សកម្ម​ជំរុញ​នូវ​​ដំណើរការ​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​ដោយ​សន្តិវិធី​ ​សង្ឈឹម​អាច​បន្ត​ទទួលបាន​ការយោគយល់​និង​ការគាំទ្រ​ពី​ភាគី​ចិន៕​

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ