វិទ្យាស្ថាន​សិល្បៈ​ចិន​និង​អាស៊ាន​បង្កើត​ឡើង​នៅ​ទីក្រុងChengDu
2017-11-20 15:41:46  cri  Web Editor:Ma

 ថ្ងៃ​ទី​១៩​ខែ​វិច្ឆិកា ​វិទ្យាស្ថាន​សិល្បៈ​ចិន​និង​អាស៊ាន​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​នៅ​សកលវិទ្យាល័យ​ChengDuប្រទេស​ចិន។

    តាម​ដំណឹង​ឲ្យ​ដឹង​ថា ​វិទ្យាស្ថាន​សិល្បៈ​ចិន​និង​អាស៊ាន​ជា​កម្មវិធី​កិច្ច​កសាង​វប្បធម៌​និង​ការ​អប់រំ​ដ៏​សំខាន់​មួយ​នៃ​ទី​ក្រុង​ChengDu។​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​នៃ​វិទ្យាស្ថាន​សិល្បៈ​នេះ​ ទី​ក្រុង​ChengDuបាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​មជ្ឈមណ្ឌល​ចិន​និង​អាស៊ាន។​សកលវិទ្យាល័យ​សិល្បៈ​នៃ​ប្រទេស​អាស៊ាន​ដូច​ជា​សកលវិទ្យាល័យ​SuanSunandhaRajabhatថៃ ​សកលវិទ្យាល័យSilpakornថៃ​សកលវិទ្យាល័យChiangMai​ សកលវិទ្យាល័យ​Naresuan​ថៃ​ សកលវិទ្យាល័យ​Payap​ថៃ​និង​សកលវិទ្យល័យ​TunkuAbdulRahmanម៉ាឡេស៊ី​ជា​ដើម​សុទ្ធ​តែ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​វិទ្យាស្ថាន​សិល្បៈ​ចិន​និង​អាស៊ាន។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ