អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​តួកគី​អំពី​ទង្វើ​មិន​សមរម្យ​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា
2017-11-20 15:41:06  cri  Web Editor:Ma

 ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា ​លោក​ JensStoltenbergអគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោកErdoganប្រធានានធិបតី​តួកគី ​ដោយ​សូម​អភ័យ​ទោស​ចំពោះ​រឿង​ដែល​ច្រឡំ​សន្មត​អ្នក​ដឹកនាំ​តួកគី​ជា​សត្រូវ​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។

     តាម​ដំណឹង​ដែល​ឥស្សរជន​នៃ​ទី​ស្តីការ​ប្រធានាធិបតី​តួកគី​ទម្លាយ​ឲ្យ​ដឹងថា ​លោក​ JensStoltenbergបាន​ថ្លែង​ថា​តួកគី​ជា​សមាជិក​សំខាន់​នៃ​អង្គការ​ណាតូ​ អង្គការ​ណាតូ​នឹង​ចាត់វិធានការ​ចាំបាច់​ទាំង​អស់​ ដើម្បី​បង្ករ​កុំ​ឲ្យ​កើត​មាន​រឿង​ដូច​នេះ​កើត​ឡើង​ត​ទៅ​ទៀត ​ហើយ​សង្ឃឹម​ថា​ទំនាក់​ទំនង​ភាគី​ទាំង​ពីរ​មិន​អាច​រង​ឥទ្ធិពល​អវិជ្ជមាន​នោះ​ទេ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ