លោក​វ៉ាងយី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បង្ហាញ​ពី​គោលជំហរ​របស់​ភាគី​​ចិន​ស្តីពី​បញ្ហា​ជនជាតិ​Rohingya​
2017-11-20 15:05:20  cri  Web Editor:Wei

    ថៃ្ងទី​១៨​ ខែ​វិច្ឆិកា​ អំឡុងពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​ លោក​វ៉ាងយី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដេស​បាន​បង្ហាញ​ពី​គោលជំហរ​របស់​ភាគីចិន​ស្តីពី​បញ្ហា​ជនជាតិ​Rohingya​របស់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​សហគមន៍​អន្តរជាតិ​បាន​យកចិត្ត​ទុកដាក់​ជាទូទៅ​នា​បច្ចុប្បន្ននេះ។​

    លោក​វ៉ាងយី​បាន​ថែ្លងថា​ ភាគីចិន​រីករាយ​ដើរតួនាទី​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សមរម្យ​រវាង​ភាគី​ទាំងពីរ​ បង់ក្លាដេស​និង​មីយ៉ាន់ម៉ា។​យើង​ជឿជាក់​ថា​ ក្រោម​ការ​គាំទ្រ​និង​ការ​ជួយ​ជ្រោមជ្រែង​របស់​សហគមន៍​អន្តរជាតិ​ ភាគី​ទាំងពីរ​ បង់ក្លាដេស​និង​មីយ៉ាន់ម៉ា​មុខជា​អាច​បន្ធូរបន្ថយ​សភាពការណ៍​ថែម​មួយកម្រិត​ទៀត​និង​ស្វែងរក​មធ្យោបាយ​ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហានេះ​បាន​ដោយ​ឆ្លងតាម​រយៈការ​ពិគ្រោះ​ពិភាក្សា​គ្នា៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ