នាយករដ្ឋមន្រ្តី​បង់ក្លាដែស​​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​
2017-11-19 14:53:15  cri  Web Editor:Wang

     ថ្ងៃទី​១៨​ខែ​វិច្ឆិកា​ លោកស្រី​Sheikh Hasina នាយករដ្ឋមន្រ្តី​បង់ក្លាដែស​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​Wang Yiករដ្ឋមន្ត្រី​ការបរទែស​ចិន​នៅ​ទី​ស្តីការ​នាយករដ្ឋមន្រ្តី​។

     លោកស្រី​Sheikh Hasina បាន​ថ្លែង​ថា​ ប្រទេស​បង់ក្លាដែស​និង​ចិន​មាន​ចំណង​មិត្តភាព​ជា​ប្រពៃណី​ ​ប្រទេស​​បង់ក្លាដែស​សូម​ថ្លែង​អំណុរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ បង់ក្លាដែស​ក្នុងរយៈ​ពេល​យូរ​។ ​កាលពីឆ្នាំ​២០១៦​ ​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ បង់ក្លាដែស​ ​បាន​កំណត់​ជាក់លាក់នូវ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​ពីរ​។ ​ប្រទេស​បង់ក្លាដែស​រីករាយ​ក្រោមការ​ណែនាំ ​មួយ​នេះ​រួម​សហការ​ជា​មួយ​ភាគី​ចិន​ ​ធ្វើ​ឲ្យ​ស៊ី ជម្រៅ​ឥត​ឈប់ឈរ​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រាកដប្រជា​លើ​គ្រប់​វិស័យ​សំដៅ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ឡើង​ដល់​កម្រិត​ថ្មី​។

   ជា​ការ​ឆ្លើយតប​   លោក​Wang Yi បាន​ថ្លែង​ថា​ ប្រទេស​ចិន​និង​បង់ក្លាដេស​ជា​មិត្តភក្តិ​ល្អ​និង​ដៃគូ​ល្អ​ ភាគីចិន​រីករាយ​រួម​សហការ​ជាមួយ​ភាគី​បង់ក្លាដេស​ក្នុង​ការ​បន្ត​ផ្តល់​ការ​គាំទ្រដល់​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​សំខាន់ៗដែល​យកចិត្តទុកដាក់​ដូចគ្នា​និង​ពាក់ព័ន្ធ​ដល់ផល​ប្រយោជន៍​ជាស្នូល​របស់​គូភាគី ​ក៏ដូចជា​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ នូវ​ទំនាក់ទំនង​ ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ