ប្រទេស​ចិន​ផ្តល់​ជំនួយមនុស្ស​ធម៌និយម​ជា​បន្ទាន់​ដល់​ប្រទេស​កុងហ្គោ​ប្រាហ្សេវិល
2017-11-19 14:55:14  cri  Web Editor:Zheng

 ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា ស្ថាន​ទូត​ចិន​​ប្រចាំ​នៅ​ប្រទេស​កុង​ហ្គោ​ប្រាហ្សេវិល​បាន​ប្រកាស​ថា រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ជំនួយមនុស្ស​ធម៌និយម​ជា​បន្ទាន់​ចំនួន​៦​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កុងហ្គោ​ប្រាហ្សេវិល។

      ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល​នោះ លោក​Xia Huangឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កុង​ហ្គោ​ប្រាហ្សេវិល​បាន​ថ្លែង​ថា ប្រទេស​កុង​ហ្គោ​ប្រាហ្សេវិល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​លំបាក ក្នុង​នាម​ជា​ប្រទេស​ដៃគូ​ដ៏​មេត្រី​ភាព​របស់​កុង​ហ្គោ​ប្រាហ្សេវិល ប្រទេស​ចិន​មានកាតព្វកិច្ច​ផ្តល់​ជំនួយដោយ​ប្រតិបត្តិការ​ជាក់​ស្តែង។រដ្ឋាភិបាល​ចិន​សម្រេច​ថា នៅ​ក្រោម​ក្រប​ខ័ណ្ឌ​មូលនិធីជំនួយនៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ នឹង​ផ្តល់​ជំនួយជា​បន្ទាន់​ចំនួន​៦​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កុងហ្គោ​ប្រាហ្សេវិល​សម្រាប់​បន្ធូរ​បន្ថយ​វិបត្តិ​មនុស្សធម៌​និយម​ដែល​បណ្តាល​មក​ពី​ភាព​ចលាចល​នៅ​ខេត្ត​Pool៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ