លោក​វ៉ាង​អ៊ីរដ្ឋមន្រ្តី​ការ​បរទេស​ចិន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​បង់ក្លាដែស
2017-11-19 14:54:40  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៨​ខែ​វិច្ឆិកា លោក​វ៉ាង​អ៊ីរដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​អាលី​រដ្ឋមន្រ្តី​ការ​បរទេស​បង់ក្លាដែស​នៅ​ក្រុង​ដាកា។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក​វ៉ាង​អ៊ី​បាន​លើក​ឡើង​ថា ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​លើ​គ្នាផ្នែក​យុទ្ធសាស្រ្ត​ បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ជា​ស្នូល​របស់​ភាគី​ទាំង​ពីរ​និង​បញ្ហា​សំខាន់ៗ​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា។គំនិត​ផ្តួច​ផ្តើម​ស្តីពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ដែល​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​នោះ​ជា​ផលិតផល​សាធារណៈអន្តរជាតិ​ដែល​ត្រូវ​បាន​ពិភពលោក​អបអរ​ស្វាគមន៍​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន គំនិត​ផ្តួច​ផ្តើម​មួយ​នេះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​លក្ខន្តិកៈបក្ស​កុ​ម្មុយ​និស្ត​ចិន​ហើយ នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ចិន​នឹង​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​នេះ​ក្នុង​រយៈពេល​យូរ​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ងាក​រេ។ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​បង់ក្លាដែស​ដោយ​ប្រកាន់​ខ្ជាប់​ស្មារតី​ស្តីពី​ការ​រួម​ពិភាក្សា រួម​កសាង​និង​រួម​ចែក​រំលែក ​ដើម្បី​ពន្លឿន​កិច្ច​សហ​ប្រតិបត្តិការ​អំពី​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ជំរុញ​កិច្ច​កសាង​របៀង​សេដ្ឋកិច្ច​រវាង​បង់ក្លា​ដែស ចិន ឥណ្ឌា​និង​មីយ៉ាន់ម៉ា ក៏​ដូច​ជា​ត្រួស​ត្រាយ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត​ដូច​ជា​សមុទ្រ​ជា​ដើម៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ