ប្រធានាធិបតី​ប៉ាណាម៉ា​៖រីករាយ​សកម្ម​ចូលរួម​កិច្ច​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​
2017-11-19 15:06:04  cri  Web Editor:Liu

    ថ្ងៃទី១៨ ខែវិច្ឆិកា ​លោក​JuanCarlosVarela​ប្រធានាធិបតី​ប៉ាណាម៉ា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​បាន​ថ្លែង​នៅ​ទីក្រុង​ប៉េកាំងថា​ ​ប៉ាណាម៉ា​គាំទ្រ​ព្រមទាំង​រីករាយ​សកម្ម​ចូល​កិច្ច​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ។

ក្នុង​នាម​ជា​ប្រធានាធិបតី​ប៉ាណាម៉ា​រូប​ទី​មួយ​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​លោក​Varela​យកចិត្តទុកដាក់​ជា​ទី​បំផុត​​ដល់​ការ​តភ្ជាប់​គ្នា​រវាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ភាគី​ប៉ាណាម៉ា​និង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ​របស់​ប្រទេស​ចិន​។​នៅ​ពេល​ថ្លែង​សុន្ទរកថា​នៅ​មហាវិទ្យាល័យ​ប្រជាជន​ចិន​ លោក​បាន​លើក​ឡើង​ថា​ ​សង្ឃឹម​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​កំពង់ផែ​ កិច្ចការសមុទ្រ ​ការ​ដឹកជញ្ជូនតាម​អាកាសចរណ៍​ នាវាចរណ៍​ ផ្លូវដែក​និង​ចរាចរណ៍​ទំនិញ​ជាដើម​ជាមួយ​ប្រទេស​ចិន។

លោកVarela​បាន​ថ្លែង​ទៀតថា ​ប៉ាណាម៉ា​រីករាយ​ឆ្លៀត​ឧត្តមភាព​ផ្នែក​ទីតាំង​ពិសេស​រ​បស់​ខ្លួន ដើម្បី​ដើរតួនាទី​យ៉ាង​សកម្ម​ដល់​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់មួយ​ទៅ​ដល់​អាមេរិក​ឡាទីន៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ