បញ្ញវន្ត​វៀតណាម​សម្គាល់​ឃើញ​ថា​ ​សមាជ​បក្សកុម្មុយនិស្ត​ចិនលើក​ទី​១៩​បាន​រួម​ចំណែក​ជាំ​តម្រិះ​ប្រាជ្ញា​និង​កម្លាំង​សម្រាប់​អភិបាលកិច្ច​ជាសកល​
2017-11-18 15:34:40  cri  Web Editor:Wang

    ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ ​សិក្ខាសាលា​ធនាគារ​គំនិត​អន្តរជាតិ​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ក្រោម​ប្រធានបទ​ថា​ សមាជ​បក្សកុម្មុយនិស្ត​ចិនលើក​ទី​១៩​៖ ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​និង​អត្ថន័យ​ជា​សកល​។  ​លោក​Nguyen Xuan Cuong​ប្រធាន​មន្ទីរ​សិក្សាស្រាវជ្រាវ​អមពី​ប្រទេស​ចិន​នៃ​បណ្ឌិត្យ​​សភា​សង្គមវៀតណាម​បាន​ចូលរួម​សិក្ខាសាលា​តាម​ការ​អញ្ជើញ​។ ​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​លោក​Nguyen Xuan Cuong​បាន​ថ្លែង​ថា​ ​គតិ​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​រួម​ ចំណែក​ជា​តម្រិះ​ប្រាជ្ញា​និង​កម្លាំង​សម្រាប់​កំណែទម្រង់​និង​កិច្ចកសាង​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​ជា​សកល​​ បទពិសោធ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុងការ​គ្រប់គ្រងបក្ស​និង​អភិបាលកិច្ច​ជាតិ​បាន​បំផុស​គំនិត​ច្រើន​ចំពោះ​ប្រទេស​វៀតណាម៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ