អ្នក​ជំនាញ​ការ​​វៀតណាមថ្លែងថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋរបស់​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​​នៅប្រទេសវៀតណាម​ជាការ​បង្ហាញ​ពីគោល​នយោបាយ​ការទូតរបស់ប្រទេសចិន
2017-11-18 18:40:00  cri  Web Editor:Zhai

      ថ្ងៃទី ១៦ ខែវិចិ្ឆកា​  លោក​Nguyen Xuan Cuong ប្រធាន​មន្ទីរ​សិក្សាស្រាវជ្រាវអំពី​ប្រទេសចិន​នៃ​បណ្ឌិត្យ​សភា​សង្គម​វៀតណាម​ដែល​អញ្ជើញ​ទៅ​ចូលរួមសិក្ខាសាលាធនាគរគំនិត​​អន្តរជាតិ​ស្តីពី​"សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ៖ ការអភិវឌ្ឍ​នៃប្រទេសចិន​និង​អត្ថន័យ​ជាសកល​​"បាន​ថ្លែងក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិចិន​​​ថា ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រ​ចង់​ដែល​លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​អញ្ជើញ​ចូលរួម​​សន្និសីទ​APEC នៅប្រទេសវៀតណាម​និង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេស​វៀតណាម​និង​ឡាវ​​​ ជា​ការ​បង្ហាញ​ដ៏​សំខាន់​ពី​​គោលនយោ​បាយ​ការទូត​ជាមួយ​ប្រទេស​ជិត​ខាង និង​ពហុភាគី​របស់មហាប្រទេស​ដែលប្រកប​ដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​ប្រទេសចិន​ និងបាន​​ដើរ​តួនាទីដ៏​សំខាន់​​​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​វៀតណាម​និង​ចិន​ ពោល​គឺ​ទទួល​បាន​​សមិទ្ធផលដ៏​សំខាន់ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ