លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សាការងារ​ជាមួយ​លោក​Varela​ ប្រធានាធិបតី​ប៉ាណាម៉ា
2017-11-18 18:38:07  cri  Web Editor:Zhai

      ថ្ងៃទី ១៧ ខែវិច្ឆិកា​ នៅ​វិមាន​សភាប្រជាជនចិន​​ លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Varela​ ប្រធានាធិបតី​ប៉ាណាម៉ា​ដែល​អញ្ជើញទៅ​​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅប្រទេសចិន​ ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប​ លោក​ស៊ី ជីនភីងបាន​លើក​ឡើង​ថា​ លោក​ប្រធានាធិបតី​varela​ជា​ប្រធានាធិបតីរូប​ទីមួយ​របស់​ប៉ាណាម៉ា​​​ដែលមក​​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន ហើយ​ក៏​ជា​ប្រមុខរដ្ឋ​រូប​ទី ១ នៃប្រទេស​អាមេរិកឡាទីន​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន​បន្ទាប់​ពីសមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ផង​ដែរ​។ ​លោកតាង​នាម​ឲ្យ​​ប្រជាជន​ចិនសូម​សម្តែង​​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់​ក្តៅ​ចំពោះ​លោក​​Varela​  ហើយ​សូម​កោត​សរសើរ​ខ្ពស់​ចំពោះ​លោក​ Varela​ដែល​សម្រេច​ចិត្ត​​​បង្កើតចំណង​ការទូត​ជាមួយប្រទេសចិន​ និងមក​​​បំពេញ​ទស្សនកិច្ច​នៅប្រទេសចិន​ ។ ប្រទេសចិន​រីករាយ​រួម​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​ប្រទេស​ប៉ាណាម៉ា​ទាំង​លើ​កិច្ច​ការ​​អន្តរជាតិ​និង​ក្នុង​តំបន់​ ​ហើយ​ផ្តល់​ការ​គាំទ្រ​ដល់​ប្រទេស​ប៉ាណាម៉ា​ក្នុង​ការ​បន្ត​​ផ្សព្វ​ផ្សាយ​ឥទ្ធិពល​​វិជ្ជមាន​ក្នុង​ដំណើរ​សហប្រតិបត្តិការ​រវាង​ប្រទេសចិននិង​អាមេរិកឡាទីន​ ដើម្បីរួម​ចំណែក​ជា​តម្រិះ​ប្រាជ្ញា​និង​កម្លាំង​ដល់​សន្តិភាពនិងការអភិវឌ្ឍរបស់​ពិភពលោក ។

      ជាការ​ឆ្លើយ​តប​ លោក​Varela បាន​រំលឹក​ម្តង​ទៀត​ថា ប្រទេស​ប៉ាណាម៉ា​ប្រកាន់​ខ្ជាប់យ៉ាង​ដាច់​ខាតនូវ​​​គោលការណ៍​ប្រទេសចិន​តែ​មួយ​ និង​គាំទ្រយ៉ាងមុតមាំ​ដល់​ប្រទេសចិន​​ក្នុង​​ការ​បង្រួប​បង្រួម​ជាតិ​ដោយ​សន្តិវិធី​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ