សិក្ខាសាលា​ស្តីពី​ច្បាប់​មូលដ្ឋាន​តំបន់​ហុងកុង​ក្នុង​ឱកាស​គម្រប់​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​បើក​ធ្វើ​នៅ​ក្រុងហុងកុង​ប្រទេស​ចិន​
2017-11-17 15:00:19  cri  Web Editor:Wang

  ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ ​សិក្ខាសាលា​ស្តីពី​ច្បាប់​មូលដ្ឋាន​តំបន់​ហុងកុង​ក្នុង​ឱកាស​គម្រង់​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​បើក​ធ្វើ​នៅ​មជ្ឈមណ្ដល​ពិព័រណ៍​និង​សន្និសីទ​នៃ​ក្រុងហុងកុង​ប្រទេស​ចិន​ ក្នុង​គោល​ចំណង​បង្កើន​ការ​យល់ដឹង​របស់​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​ហុងកុង​ចំពោះ​ច្បាប់​មូលដ្ឋាន​តំបន់​ហុងកុង​​។  លោក​Li Fei ​អគ្គលខាធិការ​រង​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​និងជា​ប្រធាន​គណៈកម្មការ​ច្បាប់​មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោម​ចំណងជើងថា​ តួនាទី​និង​បេសកកម្ម​របស់​ហុងកុង​ក្នុង​ឋានៈជា​តំបន់​រដ្ឋបាល​ពិសេស​ជាតិ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញជាតិ​និង​ច្បាប់​មូលដ្ឋាន​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ