អ្នក​ជំនាញ​ការ​វៀតណាម​សម្គាល់​ឃើញថា ទំនាក់ទំនង​រវាង​ប្រទេស​វៀតណាម​និង​ចិន​នឹង​ឈាន​ដល់​កម្រិត​ថ្មី​ថែម​ទៀត​
2017-11-17 15:36:36  cri  Web Editor:Zhai

      លោក​ស៊ី ជីនភីង ប្រធានរដ្ឋចិន​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​​ផ្លូវរដ្ឋ​នៅប្រទេស​វៀតណាម ។ អ្នក​ជំនាញ​ការ​វៀតណាម​បាន​មានប្រសាសន៍ថា លោក​ស៊ី ជីនភីង ដែល​ក្នុង​នាម​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅប្រទេស​វៀតណាម​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩ ។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​នឹង​បង្កើន​ទំនុក​ចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក​ផ្នែក​នយោបាយ​រវាងប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់​តែ​ស្អិត​ល្មួត ។ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ជិត​នឹង​ឈាន​ចូល​ដំណាក់​កាលថ្មី​នៃ​​ប្រវត្តិសាស្រ្ត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ