ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​មិន​​អនុម័ត​នូវ​សេចក្តី​ព្រាង​នៃសេចក្តី​សម្រេច​ចិត្ត​ស្តីពី​ការ​ពន្យារ​ពេល​បំពេញ​ភារកិច្ច​នៃ​យន្តការស៊ើប​​អង្កេតលើ​ករណី​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​នៅប្រទេសស៊ីរី​​
2017-11-17 15:34:35  cri  Web Editor:Zhai

      ថ្ងៃទី ១៦ ខែវិច្ឆិកា ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​បើក​ធ្វើ​សន្និសីទ​ ដើម្បី​ធ្វើ​ការ​បោះឆ្នោត​សម្រេច​លើ​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​ពីរ​ច្បាប់​ដោយ​ឡែក​ពី​គ្នា​ដែល​ដាក់​ជូន​​ដោយ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ ដើម្បី​សម្រេចថា​តើ​ត្រូវ​ពន្យារ​ពេលបំពេញ​ភារកិច្ច​នៃ​យន្តការ​ស៊ើប​​អង្កេតលើ​ករណី​​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅប្រទេស​ស៊ីរី​ឬយ៉ាង​ណា​ ។ សេចក្តីព្រាង​ពីរច្បាប់​​នេះ​សុទ្ធតែ​ត្រូវ​បដិសេធ​ ពោលគឺកាលបរិច្ឆែទនៃ​ការ​​បំពេញ​ភារកិច្ចតាម​យន្តការមួយ​​នេះ​​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា​នេះ​តាម​ការ​កំណត់ដោយ​​មិន​អាច​ពន្យារពេលបន្ថែម​ទៀត​ឡើយ​ ៕


ទាក់ទង​ជាមួយ​យើង​ខ្ញុំ