​ប្រទេស​ចិន​ថ្លែង​ថា ចិន​យកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​​ស្ថានការណ៍​របស់​ស៊ីមបាវ៉េ​
2017-11-17 15:28:33  cri  Web Editor:Zheng

   ថ្ងៃទី ១៦ ខែ​វិច្ឆិកា លោក Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថា ប្រទេស​ចិន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ជាប់​ជា​និច្ច​ចំពោះ​ស្ថានការណ៍​របស់​ស៊ីមបាវ៉េ​ សង្ឃឹម​បញ្ហា​ពាក់​ព័ន្ធ​អាច​ដោះ​ស្រាយ​បាន​ដោយ​សនិ្តវិធី​និង​រលូន ។ ទន្ទឹម​និង​នេះ គោល​នយោបាយ​មេត្រីភាព​របស់​ប្រទេស​ចិន​ជា​មួយ​ប្រទេស​ស៊ីមបាវ៉េ​នឹង​មិន​កែ​ប្រែ​ទេ ប្រទេស​ចិន​នឹង​ពង្រីក​កិច្ច​សហប្រតិបតិ្តការ​ដោយ​មេត្រីភាព​ជា​មួយ​ស៊ីមបាវ៉េ​ជា​បន្ត​បន្ទាប់​ ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា សហប្រិតបតិ្តការ​​និង​ឈ្នះ-ឈ្នះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ