ក្រសួង​ការ​បរទេស​ចិន​ប្រកាសថា សនិ្នសីទ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ី​អឺរ៉ុប​ជិត​នឹង​បើក​ធ្វើ ប្រទេស​ចិន​សង្ឃឹម​ថា បណ្តា​ភាគី​នានា​បង្ហាញ​សញ្ញា​វិជ្ជមាន​ដើម្បី​សហការ​គ្នា​ទប់​ទល់​នឹង​ភាព​ប្រឈម​ចំពោះ​មុខ​
2017-11-17 15:27:57  cri  Web Editor:Zheng

      សនិ្នសីទ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ី​អឺរ៉ុប​លើក​ទី ១៣ នឹង​បើក​ធ្វើ​នៅ​ក្រុង​ ណៃពីដោរ​ប្រទេស​មីយ៉ាន់ម៉ា​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២១ ខែ​វិច្ឆិកា ។

      ថ្ងៃទី ១៦ ខែ​វិច្ឆិកា លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​ថា តប​តាម​សេចកី្ត​អញ្ជើញ​របស់​លោកស្រី អ៊ុង សានស៊ូជី ទី​ប្រឹក្សា​កិច្ច​ការ​​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា លោក​វ៉ាង​ យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ចូលរួម​សនិ្នសីទ​លើក​នេះ ។

      ក្នុង​អំឡុង​ពេល​សនិ្នសីទ លោក វ៉ាង​ យី​នឹង​អធិប្បាយ​អំពី​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ចិន​ជុំវិញ​​សភាពការណ៍​អន្តរជាតិ​និង​តំបន់ កិច្ច​សហប្រតិបតិ្តការ​តភ្ជាប់​គ្នា​រវាង​អាស៊ី​និង​អឺរ៉ុប​ ក៏​ដូច​ជា​បញ្ហា​ក្រៅ​ពាក់ព័ន្ធ​នានា​ លោក វ៉ាង​ យី​នឹង​ជួប​សន្ទនា​ជា​មួយ​ប្រធាន​គណៈប្រតិភូ​នៃ​ប្រទេស​នានា ដើម្បី​ជំរុញ​ឲ្យ​បណ្តា​ភាគី​អាស៊ី​និង​អឺរ៉ុប​ប្រកាន់​ខ្ជាប់​គោល​ដៅ​ក្នុង​ការ​​បង្កើត​​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​រវាង​អាស៊ី​និង​អឺរ៉ុប​ ពួត​ដៃ​គ្នា​ទប់​ទល់​នឹង​ភាព​ប្រឈម​ចំពោះ​មុខ​ និង​បង្កើន​កម្លាំង​ចលករ​​អភិវឌ្ឍ​ថី្ម​ក្នុង​កិច្ច​សហប្រតិបតិ្តការ​អាស៊ី​និង​អឺរ៉ុប​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ