លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​ព្រះ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត
2017-11-17 14:31:45  cri  Web Editor:Zheng

  ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជា​មួយ​ព្រះ​បាទ​Salmanព្រះ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​តាម​ការ​ណាត់​ជួប។

      ព្រះ​បាទSalmanបានមាន​ព្រះ​បន្ទូល​ថា ប្រទេស​អារ៉ាប៊ីសាអូឌីត​រីក​រាយ​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​តំបន់​ឈូង​សមុទ្រ អារ៉ាប៊ី សាអូឌីត​នឹង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្កើន​និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់​ទំនង​ភាព​ជា​ដៃគូយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​អារ៉ាប៊ីសាអូឌីត​និង​ចិន​ដែល​ជា​រឿង​សម​ស្រប​នឹង​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​មាន​អំណោយ​ផល​ដល់​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​និង​តំបន់​ផង​ដែរ។

      ជា​ការ​ឆ្លើយ​តប លោក​ស៊ីជីនភីង​បាន​ថ្លែ​ង​ថា ប្រទេស​ចិន​និង​អារ៉ាប៊ីសាអូឌីត​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ អាស្រ័យ​ហេតុ​នេះ ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​អារ៉ាប៊ី​សាអូឌីត ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត ជំរុញ​ដោយ​នឹង​នរ​នូវ​ការ​ត​ភ្ជាប់​គ្នា​ជា​យុទ្ធសាស្រ្ត​រវាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​របស់​ចិន​និង​ទស្សន​ទាន​អភិវឌ្ឍន៍​ឆ្នាំ​២០៣០​របស់​អារ៉ាប៊ី​សាអូឌីត អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​កិច្ច​សហប្រ​តិប​ត្តិ​ការ​លើ​គ្រប់​វិស័យ​តាម​រយៈយន្តការ​នៃ​គណៈកម្មាធិការ​ចម្រុះ​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ន័យ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​អារ៉ាប៊ី​សាអូឌីត​ផ្តល់​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​និង​កាន់​តែ​ល្អ​ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​នៃ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ