មហាសន្និបាត​បណ្តាញ​អ៊ីធើណេត​ពិភពលោក​លើក​ទី​៤នឹង​បើក​ធ្វើ​នៅ​ក្រុង​អ៊ូចិន​នៃ​ប្រទេស​ចិន
2017-11-17 14:31:08  cri  Web Editor:Zheng

 មហាសន្និបាត​បណ្តាញ​អ៊ីធើណេត​ពិភពលោក​លើក​ទី​៤នឹង​បើក​ធ្វើ​នៅ​ក្រុង​អ៊ូចិន​ខេត្ត​ចឺជាំង​នៃ​ប្រទេស​ចិន​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ខាង​មុខ​នេះ។មហាសន្និបាត​លើក​នេះ​នឹង​ស្រូប​ទាញ​សហ​គ្រាស​បណ្តាញ​អ៊ីធើណេតនិង​សហគ្រាសបែប​ច្នៃ​ប្រឌិត​ថ្មី​ល្បី​ៗ​លើ​ទូទាំង​ពិភពលោក​សរុប​ជាង​៤០០សហគ្រាស​ទៅ​ចូល​រួម ដែលនឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​និន្នាការ​អភិវឌ្ឍន៍​និង​បច្ចេកវិទ្យា​ថ្មី​បំផុតផ្នែក​បណ្តាញ​អ៊ីធើណេត​ពិភពលោក ព្រម​ទាំង​ប្រកាស​ពី​សមិទ្ធផល​ផ្នែក​វិទ្យាសាស្រ្ត​បចេ្ចកទេស​ដ៏​ជឿន​លឿន​បំផុត​មួយ​ចំនួន​លើ​វិស័យ​បណ្តាញ​អ៊ីធើណេត​ជា​សកល​ប្រចាំ​ឆ្នាំ​នេះ ក្នុង​នោះ បូក​រួម​ទាំង​ផ្សារ​ទំនើបអាលី​ដែល​ផ្តល់​សេវាកម្ម​ដោយ​ឧបករណ៍​វៃ​ឆ្លាត​និងមនុស្ស​យន្ត​វៃ​ឆ្លាត​ជា​ដើម៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ