កិច្ចប្រជុំ​សន្ទនា​ជាន់​ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន​និង​គណបក្ស​នានា​លើ​ពិភពលោក​នឹង​រៀបចំធ្វើ​នៅ​ទីក្រុង​ប៉េកាំង
2017-11-17 14:55:44  cri  Web Editor:Liu

    កិច្ចប្រជុំ​សន្ទនា​ជាន់​ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន​និង​គណបក្ស​នានា​លើ​ពិភពលោក​ដែល​រៀបចំ​ជា​សំខាន់​ដោយ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុនិស្ត​ចិន​នឹង​បើក​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ពី​ថ្ងៃទី៣០ ខែវិច្ឆិកាដល់​ថ្ងៃទី៣ ខែ​ធ្នូ​ឆ្នាំ២០១៧​។​អ្នកដឹកនាំ​គណបក្ស​និង​អង្គការ​នយោបាយ​បរទេស​​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​នេះ​តាម​ការ​អញ្ជើញ​។​​កិច្ចប្រជុំ​សន្ទនា​ជាន់ខ្ពស់​លើក​នេះ​នឹង​ធ្វើ​ក្រោម​ប្រធានបទ​កាតព្ធកិច្ច​របស់​គណបក្ស​នយោបាយ៖​កសាង​សហគមន៍​រួម​វាសនាតែមួយ​របស់​មនុស្សជាតិ​ រួមគ្នា​កសាង​ពិភពលោក​មយ​​ដ៏​ល្អបវរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ