​ក្រសួង​ការ​បរទេស​ចិន​ប្រកាស​ថា បេសកជន​ពិសេស​របស់​លោក​ស៊ីជីនភីង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​តាម​ទម្លាប់​
2017-11-16 15:00:27  cri  Web Editor:Guo

      ថ្ងៃទី ១៥ ខែ​វិច្ឆិកា គេហទំព័រ​នៃ​ក្រសួង​ទំនាក់ទំនង​ជា​មួយ​បរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ឲ្យ​ដឹង​ថា លោក Song Tao បេសកជន​ពិសេស​របស់​លោក​ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​បរទេស​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃទី ១៧ ខែ​វិច្ឆិកា ដើម្បី​ធ្វើ​បាឋកថា​ពី​សមាជ​លើក​ទី ១៩ នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ព្រម​និង​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង ។

      ថ្ងៃទី ១៥​ខែ​វិច្ឆិកា លោក Geng Shuang អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ទស្សនកិច្ច​លើក​នេះ​បាន​ធ្វើ​តាម​ទំនៀម​ទំលាប់​ជា​ច្រើន​ឆ្នាំ​នៃ​គណបក្ស​របស់ប្រទេស​សង្គម​និយម​ដូច​ជា​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ