សភាតំណាង​រាស្ត្រ​ប្រទេស​រុស្ស៊ី​អនុម័ត​សេចកី្ត​ព្រាង​ច្បាប់​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​ស្តីពី​ទីភ្នាក់​ងារ​បរទេស​ ដើម្បី​ដាក់​កំហិត​ទៅ​លើ​អាមេរិក​វិញ​
2017-11-16 14:55:42  cri  Web Editor:Guo

      ដើម្បី​ឆ្លើយ​តប​នឹង​ករណី​​ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចុះ​បញ្ជី​ប៉ុស្តិ៍​ភាសា​អាមេរិក​នៃ​​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី​បច្ចុប្បន្ន​ជា​ទីភ្នាក់ងារ​បរទេស​ នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា សភា​តំណាង​រាស្ត្រ​រុស្ស៊ី​ហៅ​កាត់ Duma រុស្ស៊ី​បាន​អនុម័ត​ដោយ​សំឡេង​ឆ្នោត​គាំទ្រ​ទាំង​ស្រុង​ទៅ​លើ​សេចកី្ត​ព្រាង​ច្បាប់​ធ្វើ​វិសោធនកម្ម​អំពី​​មាត្រា​ស្តីពី​ទីភ្នាក់ងារ​បរទេស​នៃ​​ច្បាប់​អង្គការ​មិន​មែន​ស្ថាប័ន​ពាណិជ្ជកម្ម​​របស់​រុស្ស៊ី ព្រម​និង​ឲ្យ​គណៈកម្មាធិការ​សហព័ន្ធ​រុស្ស៊ី​គឺ​សភា​ជាន់​ខ្ពស់​រុស្ស៊ី​​ពិនិត្យ​ពិភាក្សា ។

      សមាជិក​សភា​តំណាង​រាស្ត្រ​រុស្ស៊ី​ថ្លែង​ថា សេចកី្ត​ព្រាង​ច្បាប់​វិសោធនកម្ម​​នេះ មាន​ន័យ​ថា បើ​សិន​ជា​ប្រទេស​ណា​មួយ​ដាក់​កំហិត​ខ្លាំង​ទៅ​លើ​ការងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នៅ​បរទេស​របស់​ប្រព័ន្ធ​សារព័ត៌មាន​រុស្ស៊ី នោះ​ទីភ្នាក់ងារ​ប្រចាំ​នៅ​រុស្ស៊ី​របស់​ប្រព័ន្ធ​សារព័ត៌មាន​នៃ​ប្រទេស​មួយ​​នោះ​នឹង​ត្រូវ​ចាត់​ទុក​ជា​ទីភ្នាក់ងារ​បរទេស ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ