ហុង​កុង​និង​សិង្ហបុរី​សហការ​គ្នា​ដើម្បី​អភិវឌ្ឍ​ពាណិជ្ជកម្ម​ឆ្លង​ដែន​និង​បង្កើត​វេទិកា​ហិរញ្ញ​ប្ប​ទាន​រួម​ផ្សំ​ផ្នែក​ពាណិជ្ជ​កម្ម
2017-11-16 14:31:21  cri  Web Editor:Zheng

  តាម​ដំណឹង​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ហុងកុង​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា នាយកដ្ឋាន​របស់​ខ្លួន​និង​នាយកដ្ឋាន​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សិង្ហបុរី​បាន​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈយោគយល់គ្នា​នៅ​ប្រទេស​សិង្ហបុរី ភាគី​ទាំង​ពីរ​នឹង​សហការ​គ្នា​ដើម្បី​អភិវឌ្ឍ​បណ្តាញ​ត​ភ្ជាប់​ពាណិ​ជ្ជកម្ម​ពិភពលោក ដើម្បី​ជំរុញ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​ពាណិជ្ជកម្ម​និង​ធុរកិច្ច​ហិរញ្ញប្បទាន​រួម​ផ្សំ​ផ្នែក​ពាណិជ្ជកម្ម​នៃ​តំបន់​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ