លោកជូម៉ាប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​អំពាវនាវ​ឲ្យ​ដោះ​ស្រាយ​សភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​របស់​ហ្ស៊ីមប៉ាវេ
2017-11-16 14:30:09  cri  Web Editor:Zheng

 ថ្ងៃទី​១៥​ខែ​វិច្ឆិកា លោក​ជូម៉ា​ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង​និង​ជា​ប្រធាន​ផ្លាស់​វេន​នៃ​សហគមន៍​អភិវឌ្ឍន៍​អាហ្រ្វិក​ខាង​ត្បូងបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដើម្បី​សម្តែង​ពី​ការ​ចាប់​អារម្មណ៍ចំពោះ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ហ្ស៊ីមប៉ាវេ ហើយ​អំពាវនាវ​ភាគី​ពាក់​ព័ន្ធ​នានា​ឲ្យ​ដោះ​ស្រាយ​សភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​ដោយ​សន្តិវិធី។

      ថ្លែង​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ លោក​ជូម៉ា​បាន​អំពាវនាវ​រដ្ឋាភិបាល​និង​ផ្នែក​កង​ទ័ព​ហ្ស៊ីម​ប៉ាវេ​ឲ្យ​រក្សា​ភាព​អត់ធ្មត់និង​ភាព​ស្ងប់​ស្ងាត់ ហើយ​សង្ឃឹម​ផ្នែក​កង​ទ័ព​អាច​ធានា​ចំពោះ​ការ​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ