លោក​លីខឺឈាង​អញ្ជើញ​ចូលរួម​សនិ្នសីទ​ថ្នាក់​ដឹក​នាំ​អាស៊ាន​បូក​៣​
2017-11-15 15:47:50  cri  Web Editor:Guo

 

     ព្រឹក​ថ្ងៃទី ១៤ ខែ​វិច្ឆិកា តាម​ម៉ោង​តំបន់ លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូល​រួម​សនិ្នសីទ​ថ្នាក់​ដឹកនាំ​អាស៊ាន​និង​ចិន ជប៉ុន កូរ៉េ​ខាងត្បូង​លើក​ទី ២០​នៅ​មជ្ឈមណ្ឌល​សនិ្នសីទ​អន្តរជាតិ​នៃ​ប្រទេស​ហ្វីលីពីន ។

      លោក​លីខឺឈាង​បាន​ថ្លែង​ថា ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​គឺ​ជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ​ក្នុង​កិច្ច​សហប្រតិបតិ្តការ​១០​បូក​ ប្រទេស​ចិន​រំពឹង​ទុក​ថា សនិ្នសីទ​លើក​នេះ​នឹង​ឈាន​ដល់​មតិ​ឯកភាព​គ្នា​ថែម​មួយ​កម្រិត​ទៀត ផ្សព្វ​ផ្សាយ​សញ្ញា​ជា​វិជ្ជមាន​ដែល​គាំទ្រ​យ៉ាង​មុតមាំ​នូវ​សមាហរណកម្ម​តំបន់​និង​ការ​ជំរុញ​កិច្ច​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ីបូព៌ា ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ